Loading...
ទស្សនាវីដេអូ សមត្ថកិច្ចប្រើម្សៅ​ TNT បំផ្ទុះបំផ្លាញចោលនៅនឹងកន្លែងរថយន្តធុនធំៗដឹកឈើជាច្រើនគ្រឿង របស់ឧកញ៉ា ស៊ឹង សំអុល – postkhnews
Breaking News

ទស្សនាវីដេអូ សមត្ថកិច្ចប្រើម្សៅ​ TNT បំផ្ទុះបំផ្លាញចោលនៅនឹងកន្លែងរថយន្តធុនធំៗដឹកឈើជាច្រើនគ្រឿង របស់ឧកញ៉ា ស៊ឹង សំអុល

Spread the love

កាលពីម្សិលមិញនេះ ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងគណៈកម្មាធិការជាតិ ដើម្បី ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ក្រាបក្នុងរូបភាពទ្រង់ទ្រាយធំ ដោយចាប់ខ្លួនមនុស្ស ០៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង៤០គ្រឿងផងដែរ។
អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា៖ «យើងបានឃាត់ខ្លួនមនុស្ស៤នាក់ រួមមានឧកញ៉ា ស៊ឹង សំអុល ជាប្រធានក្រុមហ៊ុន, មេការក្រុមហ៊ុន២នាក់ និងអ្នកបើករថយន្តម្នាក់។ នៅក្នុងប្រតិបត្តិការនោះ យើងក៏បានដក ហូតរថយន្តដឹកឈើជាង៤០គ្រឿង ដែលយើងនឹងកម្ទេចចោល ដោយកាត់ជាពីរកំណាត់នៅនឹងកន្លែង។ ជានីតិវិធីបន្ទាប់ យើងនឹងបន្តរុករករថយន្តដឹកឈើនៅក្នុងព្រៃបន្ថែមទៀត ហើយនៅពេលរកឃើញ យើងនឹងដាក់ម្សៅ TNT បំផ្ទុះរថយន្តទាំងនោះចោលនៅនឹងកន្លែងទាំងអស់តែម្តង»។ សូមទស្សនាវីដេអូខាងក្រោម៖

ឡានដឹកឈើនៅខេត្តមណ្ឌលគិរី​ ដែលបង្ក្រាបបាន​ ត្រូវបំផ្លាញចោល! សមត្ថកិច្ចប្រើម្សៅ​ TNT ដើម្បីបំផ្លាញ!

Posted by Sorn Sopheak-ស៊ន សុភក្រ្ត on Wednesday, July 10, 2019

Leave a Reply

Your email address will not be published. Required fields are marked *