Loading...
អ្នក​កាន់ច្បាប់ តែអង្គុយលើច្បាប់៖ អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ បើកសិប្បកម្មផលិតទឹកក្រូចក្លែងក្លាយ ដាក់ គីមី(មេនិងពណ៌) បះពាល់សុខភាពធ្ងន់ធ្ងួ កំពុងរត់គេចខ្លួនក្រោយសមត្ថកិច្ចចុះបង្ក្រាប …………. – postkhnews
Breaking News

អ្នក​កាន់ច្បាប់ តែអង្គុយលើច្បាប់៖ អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ បើកសិប្បកម្មផលិតទឹកក្រូចក្លែងក្លាយ ដាក់ គីមី(មេនិងពណ៌) បះពាល់សុខភាពធ្ងន់ធ្ងួ កំពុងរត់គេចខ្លួនក្រោយសមត្ថកិច្ចចុះបង្ក្រាប ………….

Spread the love

កំពង់ធំ៖ លោក លឹម ភ័ណ្ឌ អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ បាននិងកំពុងរត់គេចខ្លួន ខណៈដែលទីតាំងផលិតទឹកក្រូចក្លែងក្លាយរបស់លោក ត្រូវបានកម្លាំងនគរបាលប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួង ដឹកនាំកម្លាំងនិងសម្របសម្រួលដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ចុះបង្ក្រាបកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។


រកឃើញទឹកក្រូចជាច្រើនមុខ ដែលមានស្លាកសញ្ញា LP ផលិតខុសបច្ចេកទេស និងគ្មានអនាម័យ​ដាក់លក់ទូទាំងប្រទេស ដែលមិនគិតពីផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋនោះឡើយ ជាពិសេស ការផលិតទឹកក្រូចក្លែងក្លាយដែលមានស្លាកសញ្ញា LP របស់ សិប្បកម្មផលិតទឹកក្រូច លឹម ភ័ណ្ទខាងលើនេះ គ្រប់ដបនីមួយៗមានដាក់មេនិងពណ៌ បង្ហូរចេញពីធុងស៊ីទែន បញ្ចូលទៅក្នុងដប ហើយយកដបដែលដាក់មេទឹកក្រូច ច្រកទឹកពីក្បាលរ៉ូមីនេ ពេលបានតាមពណ៌ដែលត្រូវការ ក៏យកមកវិចខ្ចប់ដឹកលក់តាមទីផ្សារតែម្តង។

មិនតែប៉ុណ្ណោះសមត្ថកិច្ចរកឃើញ ផលិតផលមានសារធាតុគីមីជាច្រើនមុខ លាយផ្សំក្នុងទឹកក្រូច និងចំណុចមិនប្រកតីចំនួន៦មុខ រួមមាន​៖

ទី១.មិនបានសុំច្បាប់ចុះបញ្ជីផលិតផល នៅលើសំបកវេចខ្ចប់ មិនមាន ច.ប.ផ
ទី២.នៅលើសំបកវេចខ្ចប់ដាក់អាសយដ្ឋានមិនពិតប្រាកដ
ទី៣.មិនមានវិញ្ញាបនបត្របញ្ជាក់ គុណភាព
ទី៤.ប្រើប្រាស់សារធាតុគីមី ( សម្រាប់ផលិតទឹកក្រូច )
ទី៥.ទំនិញនាំចូលគ្មានប្រភពច្បាស់លាស់
ទី៦.រក្សាទុកទំនិញខូចគុណភាព និង ហួសកាលបរិច្ឆេទ
ទី៧.នៅលើសំបកវេចខ្ចប់ទឹកសុទ្ធមិនមានចុះបញ្ជី( CS) ។

ចំណែកទីតាំងខាងលើ ត្រូវបានបិទបណ្តោះអាសន្នរង់ចាំចំណាត់ការតាមច្បាប់បន្តទៀត ខណៈដែលមហាជនរង់ចាំមើលថា តើលោក លឹម ភ័ណ្ឌ អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ អាចនឹងរួចខ្លួនពីសំណាញ់ច្បាប់ដែរឬទេ ស្របពេលដែលលោកជាអ្នកមានលុយ និងមានតួនាទី បុណ្យស័ក្តិម្នាក់នៅខេត្តកំពង់ធំបែបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *