Loading...
ព្រលឹងហោះទៅស៊ីព្រលឹត៖ រត់ជានជើងគ្នា អាគារកម្ពស់ជាង១០ជាន់ ត្រូវអគ្គីភ័យឆាបឆេះ នៅខេត្តព្រះសីហនុ ដែលកំពុងសាងសង់របស់ក្រុមហ៊ុនចិន …….. – postkhnews
Breaking News

ព្រលឹងហោះទៅស៊ីព្រលឹត៖ រត់ជានជើងគ្នា អាគារកម្ពស់ជាង១០ជាន់ ត្រូវអគ្គីភ័យឆាបឆេះ នៅខេត្តព្រះសីហនុ ដែលកំពុងសាងសង់របស់ក្រុមហ៊ុនចិន ……..

Spread the love

ព្រះសីហនុ៖ មានអគ្គិភ័យឆេះចេញពីបន្ទប់ជាន់ទី១២ ក្នុងអាគារកម្ពស់ជាង១០ជាន់មួយកន្លែងដែលកំពុងសាងសង់ជិតរួចរាល់របស់ក្រុមហ៊ុនជនជាតិចិន ដែលហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅតាមផ្លូវហួសពីសណ្ឋាគារខ្សាច់ស អូរឈើទាលក្រុងព្រះសីហនុ។


កើតហេតុខាងលើនេះកម្លាំងសមត្ថកិច្ចផ្នែកពន្លត់អគ្គិភយ័ទាំងនគរបាលនិងកងរាជអាវុធហត្ថបានអន្តរាគមន៍ទៅជួយពន្លត់ភ្លាមៗ បើតាមសមត្ថកិច្ចថា គ្រោះអគ្គិភ័យខាងលើនេះ មិនមានមនុស្សរងគ្រោះថ្នាក់អ្វីទេ និងថាដើមហេតុនៃអគ្គិភយ័នេះសមត្ថកិច្ចបានសន្និដ្ឋានថាអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី


រីឯការបាញ់ទឹកពន្លត់ភ្លើងដែលឆេះអាគារខ្ពស់នេះ សមត្ថកិច្ចប្រាប់ថា ដោយនៅក្នុងអាគារនេះមានរៀបចំប្រពន្ធ័ទុយោទឹកសម្រាប់ពន្លត់អគ្គិភយ័នៅគ្រប់ជាន់ទាំងអស់ បានបង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការពន្លត់ ក្នុងនោះសមត្ថកិច្ចជំនាញបានប្រើបំពង់អុកសុីហ្ស៊ែនឡើងទៅបាញ់ទឹកពន្លត់ដល់ជាន់ដែលឆេះ រហូតរលត់ជាស្ថាពរ៕ ប្រភព TVFB

Leave a Reply

Your email address will not be published. Required fields are marked *