Loading...
ស៊ែរឲ្យបងប្អូន អ្នកបរិភោគដឹងផង៖ ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក ផ្ទុះ​ឡើងខ្លាំង ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តតាកែវ អ្នកបរិភោគសាច់ជ្រូកមានជំងឺអាចនឹងកើត………………….. – postkhnews
Breaking News

ស៊ែរឲ្យបងប្អូន អ្នកបរិភោគដឹងផង៖ ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក ផ្ទុះ​ឡើងខ្លាំង ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តតាកែវ អ្នកបរិភោគសាច់ជ្រូកមានជំងឺអាចនឹងកើត…………………..

Spread the love

ជំងឺមួយដែលកើតលើសត្វជ្រូក ដ៏កាចសាហាវមួយ ដែលមានឈ្មោះថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិក បានកំពុងសម្លាប់ជ្រូកយ៉ាងច្រើន នៅវៀតប្រទេសណាមនោះ ពេលនេះបាន និងកំពុងតែផ្ទុះឡើងនៅ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តតាកែវ ។

ក្រសួងកសិកម្ម ក៏បានបញ្ជាក់ថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិក បានកំពុងផ្ទុះឡើង បន្ទាប់ពីជំងឺនេះបានកើតឡើងម្តងរួចមកហើយ នៅលើទឹកដីកម្ពុជា ក្នុងខេត្តរតនគីរី កាលពីខែមីនា ឆ្នាំ២០១៩។


បើតាមសេចក្តីប្រកាសដដែល ការផ្ទុះឡើងនៃជំងឺនេះ ក្រសួងកសិកម្មបានបញ្ជា ឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាត់វិធានការបសុព្យាបាលជាបន្ទាន់ នៅតំបន់ផ្ទុះជំងឺដូចជា៖

បំផ្លាញចោលចំពោះសត្វជ្រូកគ្រប់ប្រភេទ ក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានការបសុព្យាបាល៖

ផ្អាកលើការទិញ-លក់ និងដឹកជញ្ជូនសត្វជ្រូក, សាច់ជ្រូក និងផលិតផលមានដើមកំណើត ពីសត្វជ្រូកគ្រប់ប្រភេទចូលចេញ ឬឆ្លងកាត់ក្នុងរង្វង់ប្រហែល ៣គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្រ និងតាមដាន។
ការសិក្សាស្រាវជ្រាវប្រភពជំងឺ និងពិនិត្យ ឃ្លាំមើលចលនាសត្វជ្រូក, សាច់ជ្រូក និងផលិតផល មានដើមកំណើតពីសត្វជ្រូកជាប្រចាំ ក្នុងរង្វង់ដែលមានកាំប្រវែង ១០គីឡូម៉ែត្រពីចំណុចផ្ទុះជំងឺ។


ក្រសួងបានបញ្ជាក់ទៀតថា ជំងឺប៉េស្ដជ្រូកអាហ្រ្វិកនេះ គឺមិនឆ្លងប៉ះពាល់ដល់មនុស្សទេ ប៉ុន្ដែជំងឺនេះបណ្ដាលឲ្យជ្រូកឈឺ និងងាប់ក្នុងអត្រាខ្ពស់ រហូតដល់១០០% ដែលបង្កឲ្យការខាតបងធ្ងន់ធ្ងរ ដល់អ្នកចិញ្ចឹមតែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *