Loading...
លេងល្បែងចាញ់លុយអស់ ឃើញនារីកាសុីណូឡើងលើបាត់ ស្រាប់តែធ្វើរឿងនេះ – postkhnews
Breaking News

លេងល្បែងចាញ់លុយអស់ ឃើញនារីកាសុីណូឡើងលើបាត់ ស្រាប់តែធ្វើរឿងនេះ

Spread the love

បន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនតាមពាក្យបណ្តឹងពីនារីម្នាក់ បន្ទាប់ពីពួកគេបានចូលលេងល្បែងក្នុងកាសុីណូចាញ់អស់ ក៏បែកគំនិតលួចម៉ូតូយកទៅបញ្ចាំ ដើម្បីយកទៅស្រង់ដើមវិញ។

ហេតុការណ៍ឃាត់ខ្លួននេះ បានកើតឡើងវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យងប់នឹងល្បែងអស់ប្រាក់លួចម៉ូតូគេនេះ ទី១. មានឈ្មោះ ទៀក ធី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងទី២. មានឈ្មោះ សុខ សាន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ចំណែកនារីរងគ្រោះមានឈ្មោះ វុទី្ធ ស្រីនិត ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូផារ៉ាម៉ិច មានទៅលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា យោងតាមបណ្តឹងរបស់នារីរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នាងបានជិះម៉ូតូ១គ្រឿង ម៉ាក ZOOMER-X ទៅធ្វើការនៅកាស៊ីណូ និងបានយកម៉ូតូទៅផ្ញើនៅកន្លែងផ្ញើម៉ូតូក្នុងកាស៊ីណូដូចធម្មតា លុះពេលចេញពីធ្វើការវិញ មករកម៉ូតូ ស្រាប់តែបាត់រកមិនឃើញ ធ្វើឲ្យនាងភ័យ រួចក៏មកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ទើបកំណត់បានមុខសញ្ញាជនសង្ស័យ ហើយកោះហៅជនសង្ស័យមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុ ពួកគេបានចូលទៅលេងល្បែងនៅក្នុងកាស៊ីណូផារ៉ាម៉ិច លុះដល់លេងចាញ់អស់ប្រាក់ ក៏បែកគំនិតលួចយកម៉ូតូដែលមាននៅកន្លែងផ្ញើម៉ូតូរបស់កាស៊ីណូ បន្ទាប់មកពួកគេបានយកកូនសោរមួយ ដើរចាក់គ្រប់ម៉ូតូ ក៏ត្រូវជាមួយម៉ូតូនារីរងគ្រោះ ភ្លាមនោះពួកគេក៏ជិះម៉ូតូនារីរងគ្រោះយកទៅដាក់បញ្ចាំ ក្នុងតម្លៃ១០.០០០បាត ដើម្បីយកលុយទៅលេងល្បែងបន្តទៀត លុះនៅថ្ងៃទី៧ ខែកក្កដា ស្រាប់តែសមត្ថកិច្ចចាវ់ខ្លួនពួកគេបានតែម្តង។
បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ចំណែកម៉ូតូកម្លាំងជំនាញបានប្រគល់ជូនម្ចាស់ដើមវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *