Loading...
ស្រីៗឥឡូវពិតជាសាហាវម៉ែន!!!ប្តីទម្លាយថា ប្រុសណាមិនឈឺ តាមទាន់ប្រពន្ធឱបថើប និងទាក់ទងជាមួយប្រុសថ្មីមានទាំងរូបថតទៀត ទាំងខ្លួនមានកូនទៅហើយ – postkhnews
Breaking News

ស្រីៗឥឡូវពិតជាសាហាវម៉ែន!!!ប្តីទម្លាយថា ប្រុសណាមិនឈឺ តាមទាន់ប្រពន្ធឱបថើប និងទាក់ទងជាមួយប្រុសថ្មីមានទាំងរូបថតទៀត ទាំងខ្លួនមានកូនទៅហើយ

Spread the love

ដឹងមូលហេតុ ដែលនាំឲ្យឈានដល់ហិង្សាបែបនេះ ប្តីទម្លាយថា ប្រុសណាមិនឈឺ តាមទាន់ប្រពន្ធឱបថើប និងទាក់ទងជាមួយប្រុសថ្មីមានទាំងរូបថតទៀត ទាំងខ្លួនមានកូនទៅហើយ
ភ្នំពេញ៖ ក្រោយមានករណី បុរសម្នាក់ បានវាយប្រពន្ធរបួសពេញមុខហូរឈាម ត្រូវគេបង្ហោះផ្អើលពេញ Facebook ព្រោះតែគ្មានលុយទៅមន្ទីរពេទ្យ រហូតផ្អើលដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រកាសស្វែងរកស្ត្រីរងគ្រោះ​ដើម្បីសាកសួរ និងរកយុត្តិធម៌ជូនគាត់តាមច្បាប់ ពេលនេះបុរសជាប្តីខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ នៅថ្ងៃត្រង់ទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ចំណុចផ្ទះជួល ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ដោយឡែកបន្ទាប់ពីឃាត់ខ្លួនបុរសជាប្តីនោះបាន បានផ្តល់កិច្ចសំភាសន៍ជាមួយអ្នកសារព័ត៌មាន ពីមូលហេតុឈានដល់ការប្រើប្រាស់ហិង្សាបែបនេះ ដោយលោកបានបកស្រាយថា « ដោយសារតែឈឺចិត្ត ដោយដំបូងឡើយមកពីធ្វើការ ហើយតាមខ្លួនតាមទាន់ឃើញប្រពន្ធលួចក្បត់ចិត្ត ថតរូបឱបគ្នាជាមួយនឹងប្រុសថ្មី ទាំងដែលមានប្តីនិងកូនរួចទៅហើយ ដល់ពេលខ្លួនជាប្តីដេញដោលនិងនិយាយណែនាំ ប្រពន្ធក៏ខឹងហើយប្រើហិង្សាមកលើគាត់មុន ទើបគាត់ជាប្តីការពារខ្លួន ក៏ជ្រុលមួយដៃចំមុខប្រពន្ធរបួសបែបនេះតែម្តង។ ចំណែករឿងដែលថាគាត់ជាប្តីចង់យកកាំបិតមកឆូតមុខនោះ គឺមិនពិតនោះទេ នាងជាប្រពន្ធពន្លើសទាំងអស់ ហើយកន្លងមកដែលធ្លាប់មានរឿងនឹងគ្នា ក៏មិនមែនគាត់ជាប្តីវាយប្រពន្ធមុនដែរ ឬប្រពន្ធវាយមកលើគាត់មុន គាត់គ្រាន់តែការពារខ្លួនតែប៉ុណ្ណោះ បើមិនជឿ មានម្តាយនិងប្អូនស្រីអាចធ្វើសាក្សីបាន »។ យ៉ាងណាមិញករណីហិង្សា បណ្តាលឲ្យមានរបួស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ។

ព័ត៌មានទាន់ហេតុការណ៍

ផ្សាយផ្ទាល់៖ បុរសដែលប្រើហិង្សាវាយប្រពន្ធរបួសពេញមុខហូរឈាមផ្អើលពេញបណ្តាញសង្គម ពេលនេះត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួនដល់ផ្ទះនាំយកទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលទួលសង្កែ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ៕

Posted by TVFB on Tuesday, July 9, 2019

Leave a Reply

Your email address will not be published. Required fields are marked *