Spread the love
ស្វាយរៀង៖ បុរសម្នាក់ ដុតម៉ូតូខ្លួនឯងចោលឆេះខ្ទេចគ្មានសល់ ព្រោះតែខឹងនឹងសមត្ថកិច្ចដែលឃាត់ខ្លួនព្រោះតែខ្លួនស្រវឹង មិនឲ្យបើកបរ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជិង១២ថ្ងៃត្រង់ ទី២ ខែកក្កដា ឆ្នាំ២០១៩ ក្រោមស្ពានតាហោ(ផ្លូវវាង) ភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ប្រភព ព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ អាយុជាង៣០ឆ្នាំ ជិះម៉ូតូមួយ គ្រឿងម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ពីលិចទៅកើតក្នុងល្បឿន
ត្រូវបានសមត្ថកិច្ចដេញតាមពីក្រោយឃាត់ឲ្យឈប់កុំបើកបរលឿនពេក ព្រោះស្ពានគេកំពុងជួសជុល និងសង្ស័យស្រវឹង ស្រាប់តែផ្តួលម៉ូតូចោលរួចយកដែកកេះដុតឆេះខ្ទេច ហើយដើរចេញទៅធ្វើមិនដឹងតែម្តង៕