
សាហាវទៀតហើយ! ប្តីបិទទ្វារទិញសាំងដុតប្រពន្ធស្រែកហៅអ្នកជិតខាងអោយជួយ ព្រោះតែក្តៅពេក ហើយបុរសជាប្តីបានអាករខ្លួនឯង….!
យោងតាម ហ្វេសប៊ុកឈ្មោះPhally Pich ដែលបានបង្ហោះព័ត៌មាន រូបនារីម្នាក់ស្លៀកហូលផាមួង ត្រូវប្តីដុតសម្លាប់ ដោយអាខោនឈ្មោះPhally Pichបានរៀបរាប់ថា៖-ករណីភ្លេីងប្រចណ្ឌ័ ប្តីចាក់សាំងដុតប្រពន្ធ
នៅវេលាទៀបភ្លឺ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិ ត្រគៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ករណីប្តីចាក់សាំងដុតសម្លាប់ប្រពន្ធ ហេីយបុរសជាប្តី ក៏បានអាករខ្លួនឯងសម្លាប់តាមក្រោយ ហេីយករណីនេះគឺមកពីប្តីកេីតភ្លេីងប្រចណ្ឌ័ប្រពន្ធ ។
នៅពេលព្រលប់ប្តីបានរៀបគំរោងដុតប្រពន្ធ ដោយរៀបចំសាំងទុករួចជាស្រេច ដល់វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៣ ប្តីបានយកសាំងមួយធុងជះទៅប្រពន្ធ និងមួយកានទៀតបេីកគំរបចោល បន្ទាប់មកប្តីក៏យកដែកកេះ កេះដុតតែម្តង រួចហេីយប្តីបានយកកាំបិតមកអារកខ្លួនឯងតាមក្រោយ ដេីម្បីបញ្ចប់ជីវិត នៅក្នុងភ្លេីងជាមួយគ្នា តែសំណាងអ្នកជិតខាងបានឃេីញភ្លេីងឆេះនៅក្នុងផ្ទះ រួចក៏រត់ទៅជួយ ។ឮប៉ុន្តែទ្វាផ្ទះគឺត្រូវបានចាក់កន្លឺះ ដោយអ្នកជិតឃេីញភ្លេីងឆេះ និងលាយឡំជាសម្លេងស្រែក ក៏សម្រេចបុកទ្វាទម្លាយចូលតែម្តង ។
ហេីយឃេីញភ្លេីងកំពុងឆាបឆេះ ប្រពន្ធឡេីងស្ទេីរខ្លោចទៅហេីយ ចំណែកប្តីក៏បានអារកខ្លួនឯងដែរ តែមិនបានសម្រេច។ ករណីនេះដែរគឺប្តីមានជំងឺប្រចាំកាយ ចង់វិកល់ចរិតម្តងៗ ។ ឥលូវប្រពន្ធកំពុងសង្រ្គោះបន្ទាប់នៅមន្ទីរពេទ្យលោកសង្ឃ ចំណែកប្តី កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។ បេីមានអ្វីប្រែប្រួលខ្ញុំនឹងផុសបន្តទៀត ។ សូមអរគុណ !