Loading...
ថ្មីទៀតហើយ៖ (ល្បិចចាស់ផ្លាស់ប្តូភូមិសាស្ត្រថ្មី) ប្រយ័ត្ន កុំចង់បានមាសធំ ហើយដោះដូរមាសតូចឲ្យគេ ករណីចាញ់ល្បិច…….. – postkhnews
Breaking News

ថ្មីទៀតហើយ៖ (ល្បិចចាស់ផ្លាស់ប្តូភូមិសាស្ត្រថ្មី) ប្រយ័ត្ន កុំចង់បានមាសធំ ហើយដោះដូរមាសតូចឲ្យគេ ករណីចាញ់ល្បិច……..

Spread the love

នៅក្នុងពេលបច្ចុប្បន្ននេះមានករនីបោកប្រាស់ច្រើនណាស់ មិនថានៅទីក្រុង និងនៅតាមជនបទទេ គឺករណីមួយនេះបានកើតឡើងជាសកម្មនៅក្នុបប្រទេសកម្ពុជា​ ហើយសមត្ថកិច្ចក៏បានធ្វើការបង្ក្រាបទៅលើករណីមួយនេះតែមើលទៅដូចជាមិនចេះអស់សោះ ។


ដោយឡែកយោងទៅលើគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អាត់ ខែម បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ” (ល្បិចចាស់ផ្លាស់ប្តូភូមិសាស្ត្រ )នេះជាមាសដែលជនប្រើល្បិចឆបោក ធ្វើជាធ្លាក់នៅតាមផ្លូវ ក្នុងភូមិ ឬ ផ្លូវនៅជិតភូមិ ដាច់ស្រយាល

(ស្រុកស្រែចំការ) នៅពេលដែលប្រ//ព ក្នុងភូមិមានពាក់របស់ រប ដូចជាមាសជាប់និងខ្លួន គាត់និយាយធ្វើរបៀបរើសបានសុំដោះដូរ របស់ធំ ដូរយករបស់តូច មាសប្រាក់ ករណីនេះកើតមានពីមុនច្រើននៅតាមទីប្រជុំជនទីក្រុង ( ដូចជាទីផ្សារនិងផ្លូវជាតិ ផ្លូវក្នុងទីប្រជុំជន)។

តែឥឡូវនេះក្រុមប្រើល្បិចឆបោកនេះបានបង្វែរទិសដៅទៅធ្វើតាមភូមិ ឃុំ ដាច់ស្រយាល ស្រុកស្រែចំការវិញ ដើម្បីងាយស្រួល ឆបោក បោកប្រាស់ប្រជាពលរដ្ឋយើង ឧទាហរណ៍ ជាក់ស្តែង ប្រ/ព ហើយនៅភូមិ ស្រែល្អ ឃុំ គោករមៀត ស្រុកថ្មពួក បានចាញ់បោកក្រុមពួកវានេះ

នៅម៉ោង 11ថ្ងៃ 29/5/19 ។ សុំបងប្អូន ពុកម៉ែ ប្រ/ព យើងប្រុងប្រយ័ត្ន កុំចាញ់ល្បិច កុំចង់មាសធំ យកឬដោះមាសតូចដូរឲ្យគេ ចង់បានយកមាសធំឲ្យសោះ 🙏🙏🙏 បើឃើញជនសង្ស័យ ឬ ក្រុមឆបោកករណីខាងលើត្រូវរាយការណ៍ភ្លាមមកPL នៅជិតនោះ ឬ មកលេខ ខ្ញុំបាទ ស្នងការ PLខេត្ត បន្ទាយមានជ័យ 011 957502 សូមអរគុណ ទុកជាមុននៅការសហការណ៍ល្អ ដើម្បី ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ។

Leave a Reply

Your email address will not be published. Required fields are marked *