Loading...
គេចមិនរួចទេ! ទីផុត នាយឧត្ដមសេនីយ៍ នេត សាវឿន បញ្ជាអោយបញ្ជូនប៉ូលិសពាក់ស័ក្ដិ៣ ដែលលួច IPad គេ ទៅកាន់….. – postkhnews
Breaking News

គេចមិនរួចទេ! ទីផុត នាយឧត្ដមសេនីយ៍ នេត សាវឿន បញ្ជាអោយបញ្ជូនប៉ូលិសពាក់ស័ក្ដិ៣ ដែលលួច IPad គេ ទៅកាន់…..

Spread the love

កាលពី​ថ្ងៃ​ទី​៣០​ ខែ​ឧសភា​​ ឆ្នាំ​២០១៩កន្លង​ទៅ​ថ្មីៗនេះ​​ ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាំង​មូល​ បានមាន​ការ​ផ្ទុះ​កក្រើក​ជាខ្លាំង​ ទាក់ទង​នឹង​ករណី​ដែលនគរបាលពាក់សក្តិ៣ម្នាក់​ បាន​យក​ ​iPad មួយគ្រឿងពីក្រុមគ្រួសារអាជីវករបើកប្រាក់ និងផ្ទេរប្រាក់មួយកន្លែង​ មានយីហោឈ្មោះ​ រស្មី​ សាមគ្គី​ ក្រោយ​ពី​បានមកដកលុយចំនួន២០ដុល្លារ ហេីយដេីរចេញទៅបាត់តែម្តងនោះ។

ចំពោះ​មន្រ្ដី​ប៉ូលិស​ ដែលបានយក iPad ​របស់ប្រជាជន​ខាងលើ​នេះ​មានឈ្មោះ​ ហេង ហាប់ ​អាយុ​២៥​ឆ្នាំ​ មាន​មុខងារ​ជាអនុសេនីយ៍​ឯក​ នាយក​ដ្ឋាន​ព្រំ​ដែន​ទឹក​។ គួរ​រំលឹក​ផង​ដែរ​ថា​ ទាក់ទង​នឹង​ករណី​នេះ​ ក្រោយ​ពី​មានការ​សម្របសម្រួលរួចមក​ ​​ម្ចាស់​ហាង​​ក៏មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​អ្វី​ដែរ​ ទេីប​សមត្ថកិច្ច​ក៏​បាន​​បញ្ចប់រឿង​នេះ​ ដោយគ្រាន់​តែ​ធ្វើកិច្ចសន្យា​ ដោយមានអ្នកធានា និង​ចាត់​ទុក​ជា​ករណី​ច្រឡំ​តែ​ប៉ុណ្ណោះ​។

ដោយឡែក​ ពាក់ព័ន្ធករណីនេះ​ ក្រោយ​ពី​មជ្ឈដ្ឋាន​មហាជនជាច្រេីន​ បានសម្តែងការហួសចិត្តជាពន់ពេក​ ចំពោះទង្វើរបស់មន្រ្តីនគរបាលយុត្តិធម៌ ដែលបានលួចរបស់គេបែបនេះហើយ បែរមិនត្រូវបានទទួលទោសរួចមក​ មកដល់ថ្ងៃពេល​នេះ​ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ លួច iPad គេទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់ហើយ។​


នេះ​បេីតាម​ប្រភព​ព័ត៌មាន​ទទួល​បាន​ពី​អង្គភាព​ Fresh News ដែលបានចុះ​ផ្សាយ​នៅមុននេះ។ ក្នុង​នោះដែរ​ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន​ ក៏បាន​មាន​ការ​បញ្ជាក់​ថា​ «ករណីនេះខ្ញុំបានបញ្ជាឲ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ នៅនាយកដ្ឋានការពារព្រំដែនទឹក ទៅកាន់តុលាការដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់នៅថ្ងៃនេះ»។

Leave a Reply

Your email address will not be published. Required fields are marked *