Loading...
សូមប្រយ័ត្ន យប់ឡើងពិតជាគួរឲ្យខ្លាចមែន តាមគៀបសុីឡានតាំងពីនៅក្រៅរហូតមកដល់ក្នុងបុរីទៀត………. – postkhnews
Breaking News

សូមប្រយ័ត្ន យប់ឡើងពិតជាគួរឲ្យខ្លាចមែន តាមគៀបសុីឡានតាំងពីនៅក្រៅរហូតមកដល់ក្នុងបុរីទៀត……….

Spread the love

ថ្មីៗនេះបងប្រុសម្នាក់បានជួបហេតុការណ៍គួរឲ្យស្រៀវឆ្អឹងខ្នង ហើយក៏ចែករំលែកបន្តក្នុងបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា៖

#ម៉ោង3:30ទៀបភ្លឺ ថ្ងៃទី3 ឧសភា 2019 យប់មិញ ដោយឈឺធ្មេញខ្លាំងពេក ទ្រាំមិនបាន ខ្ញុំក៏សម្រេចចិត្តចេញឡានពីផ្ទះរបស់ខ្ញុំក្នុងបូរី ប៊ុនហួរ បើកក្នុងគោលបំណងទិញថ្នាំ។ ខ្ញុំគ្រាន់តែបើកដល់រង្វង់មូលចោមចៅភ្លាម ស្រាប់តែមានឡាន lexus 300មួយពណ៌កាមៃ បើកតាមពីក្រោយខ្ញុំ ពេលនោះដែរក៏មានម់ូតូណៃហតមួយ មានគ្នាពីរនាក់ សុទ្ធតែមាឌធំ បើកគៀកពីក្រោយនឹងឡានខ្ញុំ ហើយម៉ូតូវា មិនបើកភ្លើងទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ដំបូងខ្ញុំមិនចាប់អារម្មណ៍ទេ ព្រោះគិតថាអ្នកដំណើរដូចគ្នា។ ខ្ញុំចេះតែធ្វើដំណើរយឹតៗ តាមផ្លូវវេងស្រេង ភ្នែករំពៃរកមើលហ្វាម៉ាស៊ីទិញថ្នាំ ដោយគោលដៅខ្ញុំ ទៅផ្សារស្ទឹងមានជ័យទេ។ តែម៉ូតូណៃហត និងឡាននោះចេះតែកៀកពីក្រោយឡានខ្ញុំ ខ្ញុំមើលតាមកញ្ចក់ក៏ហាក់មានមន្ទិលសង្ស័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបើកដល់ផ្លូវកែងថ្មគោលលើផ្លូវវែងស្រេង ភ្លាមនោះ អាម៉ូតូណៃហត បើកមកកៀកខ្ញុំ ហើយពួកវាងាកសម្លឹងមកខ្ញុំ ហើយមើលក្នុងឡានខ្ញុំ ក្រែងខ្ញុំមានដឹកមនុស្សនៅផ្នែកក្រោយ។ ខ្ញុំឃើញមិនស្រួលក៏បន្ថែមល្បឿនភ្លាម វាក៏បន្ថែមល្បឿនដេញតាមខ្ញុំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបើកឡានជ្រេបម្រុងពៀរម់ូតូវា ខ្ញុំគិតថា បើហ្អែងហ៊ានមកជិតអញ អញបើកបំបុកហ្អែងឲ្យងាប់ហ្មង ព្រោះដឹងថា វាមានចេតនាធើស៊ីឡានខ្ញុំហើយ។ ខ្ញុំបើកលឿនរហូតដល់ស្តុបបត់ទៅទួលពង្រ ខ្ញុំគិតថា ខ្ញុំមិនអាចបន្តដំណើរទៅមុខទេ មានតែត្រលប់ក្រោយវិញ រកប់ុស្តិ៍ប់ូលីសឲ្យជួយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំក៏បានបួងចង្កួត បត់ត្រលប់ក្រោយមករង្វង់មូលចោមចៅវិញ ព្រោះដឹងថា បើខ្ញុំមកដល់រង្វង់មូលចោមចៅទឹកដីខ្ញុំ ខ្ញុំនឹងបត់ចូលក្នុងសង្កាត់ ឬបើកបង្ហួសចូលផ្ទះ។ ភ្លាមនោះទាំងឡាន និងម់ូតូបើកដេញតាមខ្ញុំទៀត។ ឡានលុចស៊ិស300ហ្នឹង វាប្រឹងបើកវ៉ាខ្ញុំ ដើម្បិទៅពាំងមុខខ្ញុំ ហើយឲ្យម៉ូតូគ្នាវាធើស៊ីខ្ញុំ ខ្ញុំក៏បើកជ្រេរពេញផ្លូវមិនឲ្យវាវ៉ាកើត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំគិតថា បើហ្អែងហ៊ានមកជិត អញនឹងបើកខោកហ្អែង យ៉ាងខ្លាំងងាប់ទាំងអស់គ្នា។ ពេលនោះល្បឿនឡានខ្ញុំមិនក្រោម120ទេ លើផ្លូវវេងស្រេង ហើយពេលជួបអាសន្នដូច្នេះ អាធ្មេញដែលវាឈឹចង់ងាប់ស្ទើរទ្រាំមិនបានក៏បាត់ឈឺ។ ខ្ញុំបើកមកជិតដល់ថ្មគោលវិញ ក៏សំណាងល្អ មានឡានកុងទីណឺមួយគ្រឿងបើកស្របគ្នា។ ខ្ញុំដឹងថាខ្ញុំបើកទន្ទឹមនឹងឡានកុងទីណើរនេះ មិនវ៉ាវាទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ អាឡានលុចស៊ិសហ្នឹង វានឹងអស់ផ្លូវវ៉ាឡានខ្ញុំហើយ ព្រោះខ្ញុំមិនទុកspaceឲ្យឯងប្រជែងវ៉ាកើតឡើយ។ ម៉្យាងទៀតខ្ញុំគិតថា បើខ្ញុំហ៊ានវ៉ាកុងទីណឺភ្លាម វានឹងវ៉ាដែរ ហើយវានឹងធើស៊ីខ្ញុំភ្លាម។ ខ្ញុំចេះតែបើកទន្ទឹមកុងទីណឺ រហូតដល់រង្វង់មូលចោមចៅ។ អាម៉ូតូណៃហត ក៏ចាប់ផ្តើមវ៉ានៅពីមុខខ្ញុំ ចំហៀងខាងកុងតីណឺ ព្រោះវាមិនហ៊ាននៅចំពីមុខខ្ញុំទេ វាខ្លាចខ្ញុំបើកបុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯខ្ញុំក៏គិតហើយដែរ បើមិនស្រួលអញលែងឯងមុន។ មកដល់រង្វង់មូលចោមចៅ ខ្ញុំហាក់ដូចជាបាត់ភ័យតិច ព្រោះមានគេលក់បបរ និងមិីឆាបួនប្រាំតូបដែរ ព្រមទាំងមានតាម៉ូតូឌុបបួននាក់នៅហ្ការ៉ាសសាំង សូគីមិច។ មកដល់ភ្លាម ចិត្តខ្ញុំគិតថា គួរបើកបង្ហូសចូលសង្កាត់ចោមចៅនោផ្លូវលេខបួន ឬក៏បើកចូលបូរីខ្ញុំ។ ពេលនោះខ្ញុំក៏បានគិតខុស ដោយសម្រេចចិត្តបើកឡានចុលបូរីវិញ នៅផ្លុវជាតិលេខ3 ហើយពួកវានោតែដេញតាមខ្ញុំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ខ្ញុំបើកចូលក្នុងបូរីភ្លាម វាចូលដេញតាមខ្ញុំ ខ្ញុំចាប់ផ្តើមស្រៀវឆ្អឹងខ្នង តិចពួកនេះធើស៊ីខ្ញុំមុខផ្ទះខ្ញុំទេដឹង។ តែចិត្តមួយគិតថា ពួកឯងអីក៏ខ្លាំងម៉េសហ៊ានចង់ធើស៊ីអញក្នុងទឹកដីអញ មិត្តភ័ក្តិអញក្នុងបូរីសុទ្ធតែទាហានផង។ ខ្ញុំបើកចូលបូរីបាន50ម់េែត មិនទាន់ដល់ផ្ទះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំចាប់ផ្តើមស៊ីប្លេខ្លាំងៗបង្អើលអ្នកភូមិ ហើយឈប់ឡានមុខផ្ទះមិត្តខ្ញុំម្នាក់ជាទាហាន។ វាឃើញខ្ញុំស៊ីប្លេខ្លាំងៗដូច្នេះ វាក៏ឈប់ មិនហ៊ានមកជិតខ្ញុំទេ។ ភ្លាមនោះ ទ្វាផ្ទះអាមិត្តខ្ញុំក៏លាន់សម្លេងរបើកឡើង ព្រោះខ្ញុំតេដាស់វាឲ្យជួយ។ គ្រាន់តែទ្វារបើកភ្លាម ពួកវាក៏បត់ក្បាលឡាន និងម់ូតូយ៉ាងប្រញាប់ត្រលប់ទៅវិញបាត់ស្រមោល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
#លោកអើយសាហាវប៉ុនណាដែលចង់មកធើស៊ីឯងដល់ផ្ទះបែបនេះ?
#បើគ្មានការងារចាំបាច់ទេកុំដើរពេលយប់។
#ខ្ញុំបានជួបផ្ទាល់ភ្នែកស្រស់ៗ

Leave a Reply

Your email address will not be published. Required fields are marked *