Loading...
ឈប់បារម្ភទៅស្រីៗ ថ្ងៃចូលឆ្នាំខាងមុខនេះនិងមានកងកម្លំាងសង្ហារៗត្រៀមការពារច្រើនណាស់… – postkhnews
Breaking News

ឈប់បារម្ភទៅស្រីៗ ថ្ងៃចូលឆ្នាំខាងមុខនេះនិងមានកងកម្លំាងសង្ហារៗត្រៀមការពារច្រើនណាស់…

Spread the love

ប្រិយមិត្តពិតជាបានជ្រាបច្បាស់ហើយថា ចូលឆ្នំាថ្មីប្រពៃណីជាតិយើងកាន់តែគៀសខិតជិតចូលមកដល់ហើយ ជាទំនៀមទំលាប់យើងតែងតែលេងល្បែងប្រជាប្រិយផ្សេងៗឬក៌មានដំនើរកំសាន្តទីជិតទីឆ្ងាយផងដែរ យ៉ាងណាមិញ យោងតាមហ្វេសប៊ុកផេកមួយឈ្មោះ “ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកតាសរ” បានបង្ហោះរូបជាច្រើនសន្លឹក ពីកងកម្លាំងសមត្ថកិច្ច ដែលបានត្រៀមខ្លួនរួច ជាស្រេចដើម្បីការពារបងប្អូន ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។

ម្ចាស់ហ្វេសប៊ុករូបនេះ ក៏បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍ផងដែរថា៖ “កងកម្លំាងបុរសសង្ហា ត្រៀមការពារស្រីស្អាត ប្រុសសង្ហាថ្ងៃចូលឆ្នាំ”។ ក្រោយពីឃើញការបង្ហោះសារបែបនេះរួចធ្វើអោយមហាជនចូលទៅខំមិនថា ក្នុងនោះក៏មានអ្នក comment សួរផងដែរថា “Admin ហា៎ការពារតែស្រីស្អាតទេហ៎ ចុះស្រីៗអាក្រក់អោយនណាយាម”។ ភ្លាមៗនោះ ម្ចាស់ហ្វេសប៊ុកផេកនេះ ក៏ឆ្លើយតបឡើងម៉ាអេមថា “មានអាក្រក់ណា សុទ្ធតែស្អាត គ្រាន់តែកន្លែងស្អាតខុសគ្នា អ្នកខ្លះស្អាតភ្នែក ខ្លះស្អាតច្រមុះ ខ្លះស្អាតសក់ ខ្លះស្អាតស្បែក …។ល។”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ថែមទៀត តោះទៅទស្សនារូបភាពជាច្រើននៃកងកម្លាំងសមត្ថកិច្ចខាងក្រោមនេះទាំងអស់គ្នា៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *