Loading...
ម៉េចចឹង! ម៉ូតូ និងកង់បីឥណ្ឌា គ្រោះថ្នាក់តិចតួចសោះ ចាំបាច់បង្កជាហឹង្សាវាយគ្នាផ្អើលពេញផ្លូវធ្វើអី – postkhnews
Breaking News

ម៉េចចឹង! ម៉ូតូ និងកង់បីឥណ្ឌា គ្រោះថ្នាក់តិចតួចសោះ ចាំបាច់បង្កជាហឹង្សាវាយគ្នាផ្អើលពេញផ្លូវធ្វើអី

Spread the love

បុរស២នាក់បានឈ្លោះគ្នាបង្កជាហឹង្សាវាយគ្នាផ្អើលពេញផ្លូវក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅចំនុច មុខអគ្គនាយកដ្ឋានពន្ធដារ ក្បែរស្ពានអាកាស៥មករា រឺស្ពានអាកាសតិចណូ។ ហេតុការណ៍នេះដែរ គេមិនដឹងច្បាស់ទេថា តើភាគីណាមួយជាអ្នកខុសរឺត្រូវ ប៉ុន្តែសកម្មភាពរបស់បុរសទាំង២រូបនេះត្រូវបានមហាជននាំគ្នារិះគន់ថា មានរឿងតិចតួចសោះ គឺតែនិយាយគ្នាអោយស្រួលបួល មិនគួរណាវាយគ្នាយ៉ាងអាណាធិបតេយ្យយ៉ាងនេះសោះ។

ទោះជាយ៉ាងក្តីមហាជនបានសំណូមពរដល់ អ្នកបើកបរនៅលើដងផ្លូវទាំងអស់មេត្តាចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ហើយមានរឿងអីគួរនិយាយគ្នានិងដោះស្រាយដោយសន្តិវិធី វាប្រសើរជាងប្រើប្រាស់ហឹង្សាដាក់គ្នាទៅវិញទៅមក ព្រោះវាគ្មានចំណេញអ្វីនោះ តែវាអាចនាំអោយរឿងកាន់តែធំឡើងៗទៅវិញ៕

ប្រភព៖ khmernote

Leave a Reply

Your email address will not be published. Required fields are marked *