Loading...
Breaking News

មិនធម្មតា គ្រាន់តែថ្ងៃគ្រឹស្ទម៉ាស ចូលមកដល់ភ្លាម កញ្ញាសុខ ពីសី ទទួលបានកាដូយ៉ាងច្រើនពីសំណព្វចិត្ត

នៅក្នុង​ថ្ងៃគ្រឹ​ស្ត​ម៉ាសឆ្នាំនេះ សុខ ពិសី ទទួលបាន​កាដូ​យ៉ាងច្រើន​ពី​អ្នកគាំទ្រ​របស់ខ្លួន ដែល​ធ្វើឱ្យ​នាង​សប្បាយចិត្ត​យ៉ាងខ្លាំង​ពីព្រោះ​ឆ្នាំមុនៗ​ នាង​មិន​ទទួលបានកា​ដូច្រើន​ដូចជា​ឆ្នាំនេះ​ទេ ។​

​ថ្វីដ្បិតតែ​ម្ចាស់​កាដូ​ដែល​បាន​ជូន​ដល់ សុខ ពិសី មិនមែនជា​មនុស្ស​ពិសេស​របស់ខ្លួន​ក្តី ប៉ុន្តែ​សុទ្ធតែជា​កាដូ​ដែល​អ្នកគាំទ្រ​នាង​ជូន​នាង​ជាពិសេស ដែល​ធ្វើឱ្យនាង​រំភើបចិត្ត​យ៉ាងខ្លាំង ស្ទើរតែ​រក​ពាក្យ​អ្វី​និយាយ​មិន​ចេញ ក្រៅតែពី​ពាក្យ​ថា «អរគុណ​ចំពោះ​ក្តី​ស្រឡាញ់​ដែល​អ្នក​រាល់គ្នា​មាន​ចំពោះ​ខ្ញុំ ខ្ញុំ​ពិតជា​ស្រឡាញ់​អ្នកទាំងអស់គ្នា​ខ្លាំងណាស់» ។​

សុខ ពិសី កាន់តែ​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​នាពេល​ចុងក្រោយ​នេះ ពីព្រោះ​មាន​អ្នកគាំទ្រ​នាង​ច្រើនឡើងៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដែល​នេះ​ជា​កម្លាំងចិត្ត​ធ្វើឱ្យនាង​កាន់​តែមាន​ទឹកចិត្ត និង ​ប្រឹងប្រែង​នៅក្នុង​អាជីព​ចម្រៀង​នេះ​ខ្លាំង​ឡើង ។ រាល់ពេល​មាន​ពិធី​បុណ្យទាន ឬ ​ទៅ​ចូលរួម​ការប្រគំ​តន្ត្រី​ម្តងៗ សុខ ពិសី តែងតែមាន​អ្នកគាំទ្រ​ទៅ​ចូលរួម​លើកទឹកចិត្ត​នាង​គ្រប់ពេល ជាពិសេស​ម្នាក់ៗ​បាន​ជូន​កាដូ​ដ៏​គួរឱ្យ​ស្រឡាញ់​ជាច្រើន​ដល់​រូបនាង​ទៀតផង ។​

សុខ ពិសី មិន​ខ្វល់​ថានៅក្នុង​កាដូ​នោះ​ជា​អ្វី ? ឬ​ មានតម្លៃ​ប៉ុន្មាន​នោះទេ ? អ្វីដែល​សំខាន់គឺ​ទឹកចិត្ត​ដែល​អ្នកគាំទ្រ​បាន​ជូន​ដល់​នាង ធ្វើឱ្យ​នាង​ពេញចិត្ត​ខ្លាំងណាស់ រហូត​នាង​បាន​ពោល​ពាក្យ​ថា សុទ្ធតែជា​កាដូ​ពិសេស និង ​កាដូ​ដ៏​គួរឱ្យ​ស្រឡាញ់ ។ ក្រៅពី​ការងារ​ចម្រៀង សុខ ពិសី តែងតែ​ឆ្លៀតពេល​វេលា​ជួយ​ការងារ​សង្គម ជាក់ស្តែង​ថ្មីៗ​នេះ​នាង​បាន​ចុះទៅ​ចែក​អំណោយ​ដល់​កុមារកំព្រានៅតាម​តំបន់​ជិត​ឆ្ងាយទៅតាម​លទ្ធភាព​ដែល​ខ្លួន​មាន ។ សកម្មភាព​ទាំងនេះ​កាន់តែ​ធ្វើឱ្យ​អ្នកគាំទ្រ​នាង​ស្រឡាញ់​ពេញចិត្ត​នាង​ទ្វេ​ដង៕

ប្រភព៖ ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *