Loading...
Breaking News

ក្តៅៗ៖ សង្រ្គាមពាក្យសម្តីរវាងលោក សុវណ្ណ រិទ្ធី និង ប៉ូលីសពាក់ស័ក្តិម្នាក់បែកផ្សែង ព្រោះតែរឿង កញ្ញា ទេព បូព្រឹក្ស ត្រូវបានគេគប់ដបស្រា​បៀរដាក់ និង………………

ក្រោយពី លោក សុវណ្ណ រិទ្ធី អគ្គនាយកអង្គភាពព័ត៌មាន TVFB បានចុះទៅយកព័ត៌មាន រឿងករណី កញ្ញា ទេព បូព្រឹក្ស ត្រូវបានគេគប់កំប៉ុងស្រា​បៀរ ខណៈពេលកំពុងច្រៀង នៅក្នុងភោជនីយដ្ឋានមួយដែលមានឈ្មោះថា (សមុទ្រ)ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១១៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ស្រាប់តែមាន ម្ចាស់គណនីហ្វេសប៊ុកម្នាក់ ឈ្មោះ ហ៊ា ឃុន ដែលជាប៉ូលីស បានធ្វើការបង្ហោះរូបភាព ការ Live របស់លោក សុវណ្ណ រិទ្ធី កាលពីយប់មិញ និងបានសរសេររៀបរាប់ថា៖


“អញខំតាមដានអស់កន្លះម៉ោងអញស្មានតែរឿងធំឬអ្នកនាងទេពបូព្រឹក្សរបួសធ្ងន់ទេតើព្រោះឃើញលោកមហាបណ្ឌិតនេះដៀលប៉ូលីសកប់ៗមាត់ ហើយអ្នកចម្រៀងនោះសុទ្ធតែតង្ហើយរកសម្តេចជួយអន្តរាគមន៏ ល្បល់កាច់គ្រាន់តែគេស្រវឹងជះស្រាដាក់សោះ ហែងផ្អើលបំប៉ោងម្លេះអាឬទ្ធី??

អញស្មានថាមាននរណាងាប់តើ ធម្មតាតារាជាបុគ្គលសារធារណៈវាតែងមានអ្នកស្រលាញ់និងអ្នកស្អប់ហើយហេតុអ្វីហែងជាអ្នកសារពត័មានមួយរូបដែរបែជាភ្លើមិនដឹង ប្រឹងបំប៉ោងករណីជះស្រាទៅជារឿងវាយប្រហា ហែងដៀលសមត្ថកិច្ចសាហាវណាស់ជូនពរហែងជាតិនេះកុំមានរឿងរត់រកប៉ូលីសអោយសោះអោយហែងសុខសប្បាយរហូតទៅ” ។


បន្ទាប់ពីបានឃើញបែបនេះហើយ លោ សុវណ្ណ រិទ្ធី ក៏បានធ្វើការតបទៅវិញថា៖ ” ខ្ចិលនិយាយច្រើន…!!! ខ្ញុំត្រឹមជាអ្នកការសែតតាមចិញ្ចើមផ្លូវ សុំសួរលោកប៉ូលីសម្នាក់នេះបន្តិចបន្តួចចុះ… ?? ឯណាសិទ្ធិនារី? ឯណាលើកកម្ពស់ស្រ្តី? ឯណាទៅពាក្យថាស្ត្រីជាមាតាពិភពលោក? ទាល់តែមានមនុស្សងាប់ទើបប៉ូលីសធ្វើការឬ?

បើលោកប៉ូលីសអាងស័ក្តិចង់ល្បីចាំខ្ញុំជួយ…តែសុំចិត្តកុំលុបអ្វីដែលខ្លួនបានបង្ហោះនឹងសុំអោយខ្ញុំលុបណា….!!! មួយជីវិតខ្ញុំនិយាយតែការពិត មិននិយាយការពារបុគ្គលណាឡើយ….!!! បើនិយាយការពិតត្រូវជាប់គុក…ក៏សប្បាយចិត្តនឹងទទួល…ព្រោះមុនខ្ញុំសម្រេចចិត្តជ្រើសរើសការងារជាអ្នកព័ត៌មាននេះគឺខ្ញុំបានត្រៀមចិត្តត្រៀមកាយរួចអស់ហើយ”។ ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

Leave a Reply

Your email address will not be published. Required fields are marked *