Loading...
Breaking News

អាណិតណាស់! កញ្ញាទេព បូព្រឹក្ស ស្រែកយំមិនអស់ចិត្ត ដោយសារកំពុងស្រែកច្រៀងសុខៗ ស្រាប់តែត្រូវគេគប់ស្រាបៀរដាក់ (មានវីដេអូ)

កំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ស្រាប់តែ Live Video ធ្វើឲ្យមហាជន និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកញ្ញាស្រែកយំខ្លាំងៗតាមរយៈ Live Video នោះ ព្រោះតែកញ្ញាមកចម្រៀងតាមការអញ្ចើញរបស់ភោជនីយដ្ឋានមួយកន្លែង ដែលស្ថិតនៅមន្ទីរពេទ្យកុមារជាតិ ហើយខណៈកំពុងតែស្រែកច្រៀងសុខៗស្រាប់តែ មានគេយកកំប៉ុងស្រាបៀរគប់លើកញ្ញា ធ្វើឲ្យកញ្ញាខ្មាស់គេ និងខឹងសម្បារយ៉ាងខ្លាំង ដោយសារតែទង្វើមើលងាយ និងមិនឲ្យតម្លៃមកលើកញ្ញា។

តាមការបញ្ជាក់របស់កញ្ញានៅក្នុង Live Video នោះបានឲ្យដឹងថា អ្នកដែលយកកំប៉ុងស្រាបៀរគប់មកលើកញ្ញា គឺជាសាច់ញាតិរបស់ម្ចាស់ហាងថែមទៀតផង។ បន្ទាប់ពីគប់មកលើកញ្ញារួច ជននោះបានគេចខ្លួនបាត់តែម្តង។ពេលនេះបញ្ហារបស់កញ្ញា ទេព បូព្រឹក្ស នៅមិនទាន់ដោះស្រាយនៅឡើយទេ៕

ប្រភព៖ KhmerNote

Leave a Reply

Your email address will not be published. Required fields are marked *