Loading...
Breaking News

រថយន្តទូរទស្សន៍ហង្សមាសដឹកសំពីងសំពោងទាក់ខ្សែភ្លើងដាច់អស់ ៤ខ្សែ បណ្ដាលឲ្យរងការប៉ះពាល់ដាច់ភ្លើង………………..

ភ្នំពេញ៖ រថយន្តរបស់ទូរទស្សន៍ហង្សមាស ដឹកសម្ភារៈ ដែលមានស្លាកប៉ាណូសំពីងសំពោងនៅលើរថយន្ត ហើយបើកបរនៅតាមបណ្ដោយផ្លូវលេខ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានទាក់ភ្លើងដាច់ ប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។

ទូរទស្សន៍ហង្សមាស គឺជាទូរទស្សន៍មួយដែលតែងតែរិះគន់ភាពអសកម្មក្នុងសង្គម និងតែងតែផ្សាយរឿងរថយន្តដឹកសំពីងសំពោង ប៉ុន្តែទាល់តែបុគ្គលិករបស់ទូរទស្សន៍ហង្សមាស ដឹកសំពីងសំពោង ធ្វើឲ្យដាច់ខ្សែភ្លើងនៅតាមដងផ្លូវទៅវិញ។ គួរតែអគ្គនាយកទូរទស្សន៍ហង្សមាស នៅពេលប្រជុំជាមួយបុគ្គលិកខ្លួនគួរតែប្រាប់អំពីបញ្ហាដឹកសំពីងសំពោងនេះផង។ រថយន្តដឹកទំនិញសំពីងសំពោងថតផ្សាយគេ តែខ្លួនឯងមិនព្រមផ្សាយផង។

សេចក្តីរាយការណ៍ពីពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដឹកសំពីងសំពោងរបស់ទូរទស្សន៍ហង្សមាស បានទាក់ខ្សែភ្លើងដាច់ចំនួន០៤ខ្សែបណ្ដាលឲ្យរងការប៉ះពាល់ដាច់ភ្លើងផ្ទះប្រជាពលរដ្ឋ។
នៅក្នុងហេតុការណ៍នោះគេក៏ឃើញមានប្រជាពលរដ្ឋចេញមកឃាត់រថយន្តនិងទាក់ទងទៅកាន់ក្រុមអគ្គិសនីដើម្បីមកជួបចរចានិងសម្របសម្រួលដោះស្រាយគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *