Loading...
Breaking News

ក្រោយផ្សាយរឿងមានអ្នកពិសារខារ៉ាបាវ​ធ្វើ​ឱ្យ​ប៉ះពាល់សុខភា ពេលនេះក្រុមហ៊ុនប្រកាសប្តឹង ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ណាមួយ​នៅ​តែ​បន្ត​ផ្សព្វផ្សាយ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​…………..

​រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក (​ផេ​ក​) មួយ​ចំនួន​ធ្វើការ​ផ្សព្វផ្សាយ​រឿង​ភេសជ្ជៈ​ខា​រ៉ា​បាវ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ពិសា(ពុលស្លាប់) នា​ពេល​កន្លង​មក​ជា​បន្តបន្ទាប់​រួច​មក ក្រុមហ៊ុន​បាន​ប្រកាស​ថា​ នឹង​ចាត់វិធានការ​ក្តៅ​តាម​ផ្លូវច្បាប់ បើសិន​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ណាមួយ​នៅ​តែ​បន្ត​ផ្សព្វផ្សាយ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​។​


​លោក ហ៊ុយ សុខា នាយក​គ្រប់គ្រង​ទីផ្សារ​នៃ​ក្រុមហ៊ុន​ខា​រ៉ា​បាវ ​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៨ ថា ខា​រ៉ា​បាវ​ ​បានដឹង​តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​និយាយ​អំពី​រឿង​ពុល​។ តែ​យើង​អត់​ដឹង​ច្បាស់ ព្រោះ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​នោះ​ចេះ​តែ​ផ្សាយ​ផ្តេសផ្តាស​មិន​ទាន់​មាន​អ្វី​ជា​សំអាង​ច្បាស់លាស់​។​

​លោក​គូសបញ្ជាក់​ថា​៖ « បើសិនជា​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ណា​នៅ​តែ​ផ្សាយ​រឿង​មិន​ពិត មួលបង្កាច់​ដល់​ផលិត​ផល​​របស់​ក្រុមហ៊ុន នោះ​ក្រុមហ៊ុន​នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​តាម​រយៈ​ក្រសួងមហាផ្ទៃ និង​សមត្ថ​កិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន យើង​នឹង​កោះហៅ​គាត់​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់ ដោយ​ក្រុមហ៊ុន​នឹង​ឱ្យ​គាត់​បក​ស្រាយ​ឱ្យ​ច្បាស់​ថា ​គាត់​មាន​អ្វី​សំអាង​ថា​ផលិតផល​ខា​រ៉ា​បាវ​ពុល​បែប​នេះ ឬ​បែប​នោះ ដូច្នេះ​គាត់​ត្រូវ​មក​ដោះស្រាយ បើ​ដោះ​មិន​ចេញ​ទេ​ នឹង​ត្រូវ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​»​។​

​បើ​តាម​នាយក​គ្រប់គ្រង​ទីផ្សារ កន្លង​មក ​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ប្រកាស​ឃើញ​ថា ​ហ្វេ​ស​ប៊ុ​ក​ផេ​កមួយ​ចំនួន​ឈប់​ផ្សាយ តែ​ទោះជា​យ៉ាងណា​ក្រុមហ៊ុន​នៅ​តែ​ធ្វើការ​តាមដាន​បន្ត​ទៀត​។​


​លោក​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា​ ផលិតផល​ខា​រ៉ា​បាវ​នេះ​មិន​មាន​ប្រតិកម្ម ឬ​មាន​ហេតុការណ៍​នេះ​កើតឡើង​នោះ​ទេ ក្រុមហ៊ុន​បាន​ផ្សាយ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ស្ទើ​រតែ​គ្រប់​ប៉ុស្តិ៍​ដោយ​ធានា​អះអាង​ថា ​រាល់​ភេសជ្ជៈ​ខា​រ៉ា​បាវ​​ណា​ដែល​មាន​អក្សរ​ខ្មែរ​នៅ​លើ​កំប៉ុង​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ខ្មែរ​ទេ​។ ផលិតផល​ខា​រ៉ា​បាវ គេ​ផលិត​មក​គេ​អត់​ចង់​បំផ្លាញ​អ្នក​ណា​ម្នាក់​នោះ​ទេ​។ ខា​រ៉ា​បាវ​ ផ្តល់​រង្វាន់​តាំងពី​៥០​លាន​រៀល ដល់​៧០​លាន​រៀល ហើយ​នៅ​ពេល​ថ្មី​ៗ​ក្រុមហ៊ុន​បាន​បង្កើន​ដល់​១០០​លាន​រៀល​ថែម​ទៀត​ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​បាន​ពិសា និង​ត្រូវ​រង្វាន់​យក​ថវិកា​នេះ​ទៅ​បើក​អាជីវកម្ម ឬ​ពង្រីក​អាជីវកម្ម​សម្រាប់​ចិញ្ចឹមជីវិត​បាន»។​

​លោក​បន្ត​ថា ផលិតផល​ខា​រ៉ា​បាវ​នេះ ផលិត​មក​មាន​ក្រុម​ជំនាញ​ត្រួតពិនិត្យ​ច្បាស់លាស់ មិនមែន​ដូច​សិប្ប​កម្ម​គ្មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​នោះ​ទេ សូ​ម្បី​ការ​នាំ​ចូល​តាម​ច្រកព្រំដែន​ក៏​មាន​មន្ត្រី​កាំកុងត្រូល និង​អ្នក​ជំនាញ​ដែល​ពាក់ព័ន្ធ​ផលិតផល​ត្រួតពិនិត្យ​ដែរ​៕
ប្រពភ៖ កោះសន្តិភាព

Leave a Reply

Your email address will not be published. Required fields are marked *