Loading...
រំភើប​ណាស់ នារីស្រស់ស្អាតជនជាតិម៉ាលេសុី ធ្វើដំណើរមកខ្មែរស្កាត់ជួបសាលិកជាថ្មីម្តងទៀត (មានវីដេអូ) – postkhnews
Breaking News

រំភើប​ណាស់ នារីស្រស់ស្អាតជនជាតិម៉ាលេសុី ធ្វើដំណើរមកខ្មែរស្កាត់ជួបសាលិកជាថ្មីម្តងទៀត (មានវីដេអូ)

Spread the love

កុមារាកម្ពុជាមួយរូប គឺប្អូនប្រុស ធុន សាលិក ដែលជាកូនអ្នកសៀមរាប មានរបរលក់ដូរវត្ថុអនុស្សាវរីយ៍ អាចនិយាយជាង ១០ភាសា ធ្វើឲ្យកក្រើកពេញបណ្ដាញសង្គម និងមហាជនក្រៅប្រទេស។ ក្រោយពេលដឹងពីសមត្ថភាពដ៏អស្ចារ្យរបស់ប្អូន ក៏មានបណ្តាសប្បុរសជនជាច្រើនបានផ្តល់ជាជំនួយជាបន្តបន្ទាប់។ យ៉ាងណាមិញជាមួយនឹងភាពល្បីល្បាញនេះ គឺបានដោយសារតែនារីជនជាតិម៉ាឡេស៊ីមួយរូប ដែលបានថតវីដេអូដែលសាលិ បានបង្ហាញសមត្ថភាពចេះច្រើនភាសា ជាហេតុធ្វើឲ្យ សាលិក ត្រូវបានគេស្គាល់ពាសពេញពិភពលោក។

ក្នុងនោះផងដែលដោយការនឹករលឹក កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នារីជនជាតិម៉ាឡេស៊ីរូបនោះ ក៏បានត្រឡប់មកទឹកដីកម្ពុជាជាថ្មី ដោយដំណើរកម្សាន្តមកកម្ពុជាជាលើកទី២នេះ គឺកញ្ញាមានបំណងមកជួប សាលិក តែម្តង ហើយនឹងស្នាក់នៅរយៈពេល២ថ្ងៃ។ គេសង្កេតឃើញថាជំនួបជាថ្មីនេះ សាលិក បានបង្ហាញអារម្មណ៍រំភើបជាខ្លាំង ព្រមទាំងបានជូននូវបាច់ផ្កា និងឱបដោយការនឹករលឹក។ តោះមកមើលវីដេអូនៅខាងក្រោមនេះ៖


ប្រភព៖ KhmerNote

Leave a Reply

Your email address will not be published. Required fields are marked *