Loading...
មិនគួរឲ្យជឿសោះ វាសនាមនុស្សមើលមិនឃើញមែន! អតីតពិធីករឆ្នើម ឡាយ អិន ក្រោយពីបាត់មុខមួយរយៈ បែរជាត្រូវសមត្ថកិច្ចចាប់ខ្លួន​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជាង​១គីឡូក្រាម… – postkhnews
Breaking News

មិនគួរឲ្យជឿសោះ វាសនាមនុស្សមើលមិនឃើញមែន! អតីតពិធីករឆ្នើម ឡាយ អិន ក្រោយពីបាត់មុខមួយរយៈ បែរជាត្រូវសមត្ថកិច្ចចាប់ខ្លួន​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជាង​១គីឡូក្រាម…

Spread the love

អតីតពិធីករឆ្នើមប្រចាំស្ថានីយ៍ទូរទស្សន៍ CTN​ លោក ហែម បូរិទ្ធ ហៅ ឡាយ អិន បានបាត់មុខអស់រយៈពេលជាច្រើនឆ្នាំ ស្ទើរតែធ្វើឲ្យមហាជនភ្លេចមុខបាត់ទៅហើយ។ ប៉ុន្តែថ្មីៗនេះ ​អតីត​ពិធីករ​ទូរទស្សន៍​ល្បីរូបនេះ ត្រូវត្រូវសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបឃាត់ខ្លួនជាមួយនឹង​ បក្ខពួក​៣នាក់​ទៀត​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជាង​១គីឡូក្រាម​។

ដោយកាលពីនៅរាត្រីថ្ងៃទី១៨ ពីម៉ោង២១ និង១០នាទី ដល់ម៉ោង២.៣០នាទីឈានចូលថ្ងៃទី១៩.១២ .២០១៨ កម្លាំងជំនាញ”ក៦” នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការនៅចំណុចមុខមជ្ឈណ្ឌលកំសាន្តរ៉ុក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ដោយការបង្ក្រាបនេះគឺចាប់យកវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់១៥០ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់២២៤.៣៩ក្រាម និងអិចស្តាស៊ី១៥៦២គ្រាប់ ទម្ងន់ ៦០៩.៣៣ក្រាម, មេតំហ្វេតាមីន៣៧៤.៣៩ក្រាម ,អិចស្តាស៊ី៦០៩.៣៣ ក្រាម និង កាំភ្លើងខ្លី ១ដើម ម៉ាកឡុក៕

ប្រភព៖ KhmerNote

Leave a Reply

Your email address will not be published. Required fields are marked *