Loading...
ក្តៅហើយ!​ លោកឧកញ្ញាម៉ុងឬទ្ធី ត្រូវជំទាវម្នាក់បកអាក្រាតថា ដឹកដីឆ្នេរសមុទ្រ យកទៅលក់អោយបរទេស បំផ្លាញឆ្នេរស្រុកឯង…(មានវីដេអូ) – postkhnews
Breaking News

ក្តៅហើយ!​ លោកឧកញ្ញាម៉ុងឬទ្ធី ត្រូវជំទាវម្នាក់បកអាក្រាតថា ដឹកដីឆ្នេរសមុទ្រ យកទៅលក់អោយបរទេស បំផ្លាញឆ្នេរស្រុកឯង…(មានវីដេអូ)

Spread the love

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ មានលោកជំទាវម្នាក់ ជាម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Ouk Dara បានបង្ហោះសារមួយថា៖ “ឆ្លៀតពេល វេលាបន្តិច មកមើលដី សមុទ្ររបស់ខ្ញុំដែលបានទិញក្នុងឆ្នាំ 2004 នៅកែវផុស ពេលមកដល់ បើកឡានចូលមិនរួច ព្រោះ ក្រុមហ៊ុន ម៉ុង ប្ញទ្ធី បិទផ្លូវ យកដុំថ្ម ដាក់ទទឹង ផ្លូវ តេម្តង នេះជាសារជាតិ របស់គាត់ បើនរណាមានដីក្បែរគាត់ៗសុំទិញបើមិនលក់គឹគាត់ធ្វើអញ្ចឹង ដឹកដីឆ្នេរសមុទ្រ យកទៅលក់អោយបរទេស បំផ្លាញឆ្នេរស្រុកឯង ដើម្បីផលប្រយោជន៍សួនតួ ព្រៃកោងកាង តាមមាត់ព្រែកបំផ្លាញ់គ្មានសល់ ។”។

ក្រោយពីឃើញបែបនេះហើយ ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានបង្ហោះសារតបមួយវិញទាំងក្តៅចិត្តកាលពីម្សិលមិញនេះ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ថា៖ “ញុំ​មិនចង់ជ្រលក់មាត់​ជាមួយ​មនុស្ស​ដែលដេី​អែបអប​យកមុខ​មាត់​ មកគំរាម​កំហែង​ប្រជាជន​ក្រីក្រ​តូច​តាច​បានយូៗ​ទៅ​មកលង​ដល់ម៉ុង​ ឫទ្ធី​ទៀតលងខ្ញុំ​​ច្រើន​លេីកច្រេីនសាហេីយឃេីញ​មិនតបត​កុំនិកស្មាន​ថាខ្ញុំខ្លាចអោយសោះ​ មានFacebook ដូច​តែគ្នាទេ​​លេីកនេះមកលងខ្ញុំលេងចំៗ​ឈ្មោះតែម្តង​​ ពីមុនមកមិនដែលបង្ហោះ​FACEBOOK​ អីចឹង​ទេ​ ។

ប្រីយមិត្ត​ប្រហែល​ជាស្គាល់មុខគាត់​ច្បាស់ហេីយ​មេីលទៅ​ថាគាត់ជា​អ្នកណា​ តេីគាត់ដែលបានយកលុយផ្ទាល់ខ្លួន​ទៅ​ជួយ​កសាង​ ​អភិវឌ្ឍន៍​​ព្រះរាជាណាចក្រ​កម្ពុជា​នៅតំបន់​ណាអោយពិតប្រាកដ​ដូច​ខ្ញុំ​ដែឬអត់ទេ​ ក្រៅ​តែពី​ដេីរករឿងគេឯង​ឧទាហរណ៍​ជាក់​ស្ដែង​ដូច​រូបភាព​និង​សំណេរ​ដែលគាត់​ សរសេរ​នេះតេីវា​សំរុំ​ដែឬអត់ទេ​បេីផ្លូវស្ពាន​ដែល​ខ្ញុំ​ជាអ្នកចំណាយ​លុយផ្ទាល់ខ្លួនយកទៅ​​សាងសង់​ ហេីយគាត់មិនដែល​ជួយ​ចេញ​លុយមួយកាក់​មួយ​សេន​ផង​ ហេតុ​អី​បានជា​គាត់​និយាយ​អត់មានការអៀនខ្មាស់សោះអីចឹង​ មនុស្ស​ស្គាល់គ្នា​ជួបមុខ​គ្នា​ជាញឹកញាប់​ទូរសព្ទ​ក៏មាន​តេីហេតុ​អី​ បានជាមិនសួ​សិនមុននិង​បង្ហោះ​Facebook ខ្ញុំ​មិនបន្ត​ទៀតទេ​ទុកអោយ​ប្រីយមិត្ត​ជួយ​អោយ​ពិន្ទុ​ផងចុះ​ ប្រជាជន​ទូទាំង​ប្រទេស​កម្ពុជា​ រហូត​ដល់​ពិភពលោក​គេដឹងទាំងអស់​ថា​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​អោយ​ម៉ុង​ ឫទ្ធី​ទៅបង្កេីត​ទីក្រុង​កំពង់ផែ​ឧកញ៉ា​ម៉ុង​ព្រមទាំង​ដាំដំណាំ​កសិឧស្សាហកម្ម​នៅ​តំបន់​នោះ២៣​ឆ្នាំ​កន្លង​ទៅ​ហើយ​ ។”។

ក្រោយពេលឃើញសារមួយនេះហើយ ម្ចាស់ហ្វេសប៊ុកឈ្មោះ Ouk Dara ក៏តបទៅឧកញ៉ា ម៉ុង ឫទ្ធី វិញនៅមុននេះបន្តិច នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ព្រមទាំងមានភ្ជាប់វីដេអូមួយផងដែរ សាររបស់ម្ចាស់ហ្វេសប៊ុកនេះបញ្ជាក់ថា៖ “នេះស្ថានភាព ពិតៗ ដែល ក្រុមហ៊ុន ម៉ុង ប្ញទ្ធី បានយកខ្សាច់រួចហើយ នៅ ជាប់សមុទ្រ តែម្តង មើលតើ នេះជាការពិត យកខ្សាច់ ចេញហើយប្រើពាក្យថា អភិវឌ្ឃន៍ឬ ?

បុណ្យសមុទ្រទើបនឹងធ្វើចប់ដោយជោគជយ័ តែហេតុអ្វីបាន សេដ្ឋី ម៉ុង ប្ញទ្ធី ប្រព្រឹត្តមិនមានការអៀនខ្មាស ចង់មានអីម្លេះលោក ប្រើពាក្យជួយអ្នកក្រ សារជាតិគាត់ដើរចោទ ថាគេគំរាមកំហែងប្រជាជនក្រីក្រតូចតាច យកភស្តុតាបញ្ជាក់ មកមិនខ្លាចទេ ដល់ក៏ ហើយ កុំភ្លេច វីដេអូ មាននៅនឹងដៃ ឯកសារមាន ជាក់ស្តែង លោក ម៉ុង ប្ញទ្ធី ចោទថាគេអែបអបភ្លើទេដឹង មុខមហាជន អ្នកមុខអ្នកការ សុំទិញដីខ្ញុំ ខ្ញុំថាមានប៉ុណ្ណឹង ទុកនាំកូនចៅមកលេង លោកហ៊ានប្រើពាក្យថា បើមិនលក់ ប្រយត្ត័ ស្លាប់គ្មានបានចាយលុយ មើលងាយគេម្លេះ សម្លេងថតបានណាលោក ទាហ៊ានដូចខ្ញុំការពារដីខ្លួនឯងមិនបាន ត្រឹម 4 ហិតា គិតយ៉ាងណា ????? សុំកូនចៅ មិត្តភក្រ្ត មាមីង ជូយស៊ែរ អោយបានច្រើន ហើយជួយប្រាប់ផងថាខ្ញុំបានយកដីអ្នកក្រដូចគ្នាបាន1ចំអាមណាទេ ??”៕

Leave a Reply

Your email address will not be published. Required fields are marked *