Loading...
គួរឲ្យសរសើរណាស់! អតីតប្រធានាធិបតីអាមេរិក លោកអូបាម៉ា មិនប្រកាន់ខ្លួនតែងខ្លួនជាតាណូអែល ដើរចែកអំណោយដល់កុមារៗ នៅមន្ទីរពេទ្យ (មានវីដេអូ) – postkhnews
Breaking News

គួរឲ្យសរសើរណាស់! អតីតប្រធានាធិបតីអាមេរិក លោកអូបាម៉ា មិនប្រកាន់ខ្លួនតែងខ្លួនជាតាណូអែល ដើរចែកអំណោយដល់កុមារៗ នៅមន្ទីរពេទ្យ (មានវីដេអូ)

Spread the love

លោកបារ៉ាក់អូបាម៉ា បាននាំមកនូវក្ដីរីករាយដ៏ច្រើនសន្ធឹកសន្ធាប់ដល់កុមារក្រីក្រនៅមន្ទីរពេទ្យជាតិកុមារនៅវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃពុធនេះ។ អតីតប្រធានាធិបតីរូបនេះបានស្លៀកពាក់សំលៀកបំពាក់បុណ្យណូអែល ស្ពាយបង្វេចអំណោយពីក្រោយ ជាមួយនិងការច្រៀងចម្រៀង Christmas អមដោយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកាមន្ទីរពេទ្យ ឪពុកម្តាយនិងកូនក្មេងៗរាប់ពាន់នាក់ ក្នុងកំឡុងពេលធ្វើទស្សនកិច្ចរបស់លោក ហើយលោកត្រូវបានទទួលការស្វាគមន៍យ៉ាងរីករាយ និងកក់ក្តៅពីពួកគេ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅថ្ងៃនេះ អតីតប្រធានាធិបតីលោកអូបាម៉ាបានចូលស្វាគមន៍អ្នកជំងឺគ្រប់ៗគ្នានៅតាមបន្ទប់របស់ពួកគេ ហើយបានឱ្យអំណោយមួយចំនួនក្នុងឱកាសអបអរមុនថ្ងៃបុណ្យណូអែលនេះដល់ពួកគេមួយចំនួន។ ជាងនេះទៅទៀត គាត់បានចំណាយពេលខ្លះជាមួយឪពុកម្តាយ និងបងប្អូនរបស់កុមារដែលកំពុងចំណាយពេលថ្ងៃឈប់សម្រាកនៅក្នុងមន្ទីរពេទ្យនេះ ហើយគាត់ក៏បានថតសារខ្លីមួយ សម្រាប់ប្រព័ន្ធទូរទស្សន៍របស់មន្ទីរពេទ្យដែលជូនពរដល់អ្នកជំងឺផ្សេងៗដែលគាត់មិនអាចទៅទស្សនាបាននៅថ្ងៃនេះ៕

ប្រភព៖ KhmerNote

Leave a Reply

Your email address will not be published. Required fields are marked *