Breaking News

បច្ចេកវិទ្យាវៀតណាមកំពុងតែបោះជំហាន រហូតធ្វើឲ្យក្រុមហ៊ុនយក្សអាមេរិក Google ចង់បង្កើតស្នាក់ការមួយនៅទីនោះ

Spread the love

(ហាណូយ)៖ រដ្ឋាភិបាល​ទីក្រុងហាណូយ​ បាននិយាយនៅថ្ងៃពុធនេះថា ក្រុមហ៊ុនយក្ស​របស់សហរដ្ឋអាមេរិក Google កំពុងសិក្សា​ពីលទ្ធភាពនៃការបើក​ការិយាល័យតំណាង​របស់ខ្លួន​ ប្រចាំនៅក្នុងប្រទេស​វៀតណាម។ នេះបើ​តាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។

រដ្ឋាភិបាល​វៀតណាម ធ្វើការអះអាងបែបនេះ​ នៅលើគេហទំព័រ​របស់ខ្លួន ដោយផ្អែកលើ​ប្រភពបានមកពីអនុប្រធា​នជាន់ខ្ពស់ ក្រុមហ៊ុន Google លោក ខែន វ៉កខឺ (Kent Walker)។ គេហទំព័រដដែល​បានបញ្ជាក់ដោយយោង​លើសម្ដីលោក Walker យ៉ាងដូច្នេះថា «ក្រមហ៊ុន Google កំពុងសិក្សា​ពីការបើកការិយាល័យ​តំណាង នៅក្នុងប្រទេស​វៀតណាម​ ជាមួយការ​ទទួលបានគោលការណ៍​ធានាពិសេសមួយ​ ដែលស្របតាម​ច្បាប់​អន្តរជាតិ»។

គួរបញ្ជាក់ថា ព័ត៌មានខាងលើ​កើតមានឡើង ខណៈច្បាប់ស្ដីពីសន្តិសុខ​ព័ត៌មានវិទ្យាដ៏ចម្រូង ចម្រាស់របស់​វៀតណាម នឹងត្រូវចូលជាធរមាន​ដើមឆ្នាំក្រោយ ជាមួយការតម្រូវ​ឱ្យក្រុមហ៊ុនបច្ចេកវិទ្យា​ទាំងអស់​ ត្រូវបើក​ការិយាល័យតំណាង និងផ្ទុកទិន្នន័យ​នៅក្នុង​ប្រទេស ដោយសារតែទីក្រុងហាណូយ បានមើលឃើញនូវ​ការវាយប្រហារ​ផ្នែកព័ត៌មានវិទ្យា​​កាន់តែខ្លាំង​ឡើងៗ​ នៅទូទាំង​សកលលោក៕

ប្រភព៖ FreshNews

Leave a Reply

Your email address will not be published. Required fields are marked *