Loading...
មិនគួរឲ្យជឿសោះ អ្នកលេងហ្គេមPUBG កំពុងជួយឲ្យក្រុមហ៊ុននេះរកចំណូលបានវាល់លានដុល្លា – postkhnews
Breaking News

មិនគួរឲ្យជឿសោះ អ្នកលេងហ្គេមPUBG កំពុងជួយឲ្យក្រុមហ៊ុននេះរកចំណូលបានវាល់លានដុល្លា

Spread the love

វិស័យកីឡាអេឡិចត្រូនិក ឬហៅម្យ៉ាងទៀតថា ហ្គេម បាននឹងកំពុងក្លាយជាល្បែងដ៏មានប្រជាប្រិយសម្រាប់យុវវ័យមួយចំនួន ដែលការវក់លេងហ្គេមដ៏ល្បីមួយនេះ ហាក់ដូចជា ជួយរកចំណូលអោយក្រុមហ៊ុនផលិតហ្គេម ដែលមានលោក​ Brendan Greene ជាស្ថាបនិក ហើយសព្វថ្ងៃលោកមានចំណូលប្រមាណជា ៥ ពាន់លានដុល្លារអាមេរិក។

PubG ជាឈ្មោះGameដ៏ពេញនិយមមួយ ដែលក្មេងៗនៅកម្ពុជាមួយចំនួនកំពុងតែជក់ចិត្ត ភ្លេចបាយភ្លេចទឹក ដោយសារតែហ្គេមនេះមានភាពទាក់ទាញខ្លាំងទៅលើទម្រង់ និងរបៀបនៃការលេង គួរអោយចាប់អារម្មណ៍ពីសំណាក់យុវវ័យ។ តែមានមនុស្សភាគតិចណាស់ដែលដឹងថា អ្នកណាជាអ្នកបង្កើតហ្គេម PubG ហើយរកចំណូលបានច្រើប៉ុណ្ណាពីហ្គេមមួយនេះ។

លោក Brendan Greene ជាស្ថាបនិកមួយរូប ដែលបានបង្កើតហ្គេមជាលក្ខណៈផ្សងព្រេងមួយ ដែលមានឈ្មោះថា PubG ដែលមានឈ្មោះពេញថា “Player Unknown’s Battlegrounds” ដែលហៅកាត់ថា PubG ហើយចាប់រីកសាយចូលទៅក្នុងតំបន់អាស៊ី និងអឺរ៉ុបយ៉ាងខ្លាំងក្លារបំផុត។

ស្ថាបនិកហ្គេមដ៏ល្បីរូបនេះមានកំណើតនៅលើទឹកដីរដ្ឋ Bally shannon សាធារណៈរដ្ឋអៀឡង់ ហើយមកទល់បច្ចុប្បន្ននេះអាចរកចំណូលបានប្រមាណជា ៥ ពាន់លានដុល្លារអាមេរិកពីការលក់ហ្គេមដ៏ល្បីរបស់ខ្លួន ទៅកាន់អ្នកដែលចូលចិត្តលេង​ នៅទូទាំងពិភពលោក។

សព្វថ្ងៃនេះអ្នករកស៊ីបច្ចេកវិទ្យាហាក់ដូចជាមានទីផ្សារ ខ្លាំង ដោយសារតែភាពជឿនលៀន និងទំនោររបស់មនុស្សភាគច្រើនចូលចិត្តវិស័យបច្ចេកវិទ្យា មិនថាជាវិស័យកីឡាអេឡិចត្រូនិក ឬប្រភេទហ្គេមផ្សេងៗទៀតនោះទេ ដែលកំពុងតែឆក់យកបេះដូងយុវវ័យ អោយលង់ទោរទន់ទៅតាមទំនោដ៏ធំមួយនេះ។

ប្រភព៖ Business Cambodia

Leave a Reply

Your email address will not be published. Required fields are marked *