នៅក្នុងថ្ងៃគ្រឹស្តម៉ាសឆ្នាំនេះ សុខ ពិសី ទទួលបានកាដូយ៉ាងច្រើនពីអ្នកគាំទ្ររបស់ខ្លួន ដែលធ្វើឱ្យនាងសប្បាយចិត្តយ៉ាងខ្លាំងពីព្រោះឆ្នាំមុនៗ នាងមិនទទួលបានកាដូច្រើនដូចជាឆ្នាំនេះទេ ។ ថ្វីដ្បិតតែម្ចាស់កាដូដែលបានជូនដល់ សុខ ពិសី មិនមែនជាមនុស្សពិសេសរបស់ខ្លួនក្តី ប៉ុន្តែសុទ្ធតែជាកាដូដែលអ្នកគាំទ្រនាងជូននាងជាពិសេស ដែលធ្វើឱ្យនាងរំភើបចិត្តយ៉ាងខ្លាំង ស្ទើរតែរកពាក្យអ្វីនិយាយមិនចេញ ក្រៅតែពីពាក្យថា «អរគុណចំពោះក្តីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះខ្ញុំ ខ្ញុំពិតជាស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់» ។ សុខ ពិសី កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងនាពេលចុងក្រោយនេះ ពីព្រោះមានអ្នកគាំទ្រនាងច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះជាកម្លាំងចិត្តធ្វើឱ្យនាងកាន់តែមានទឹកចិត្ត និង ប្រឹងប្រែងនៅក្នុងអាជីពចម្រៀងនេះខ្លាំងឡើង ។ រាល់ពេលមានពិធីបុណ្យទាន ឬ ទៅចូលរួមការប្រគំតន្ត្រីម្តងៗ សុខ ពិសី តែងតែមានអ្នកគាំទ្រទៅចូលរួមលើកទឹកចិត្តនាងគ្រប់ពេល ជាពិសេសម្នាក់ៗបានជូនកាដូដ៏គួរឱ្យស្រឡាញ់ជាច្រើនដល់រូបនាងទៀតផង ។ សុខ ពិសី មិនខ្វល់ថានៅក្នុងកាដូនោះជាអ្វី ? ឬ មានតម្លៃប៉ុន្មាននោះទេ ? អ្វីដែលសំខាន់គឺទឹកចិត្តដែលអ្នកគាំទ្របានជូនដល់នាង ធ្វើឱ្យនាងពេញចិត្តខ្លាំងណាស់ រហូតនាងបានពោលពាក្យថា សុទ្ធតែជាកាដូពិសេស និង កាដូដ៏គួរឱ្យស្រឡាញ់ ។ ក្រៅពីការងារចម្រៀង សុខ ពិសី តែងតែឆ្លៀតពេលវេលាជួយការងារសង្គម ជាក់ស្តែងថ្មីៗនេះនាងបានចុះទៅចែកអំណោយដល់កុមារកំព្រានៅតាមតំបន់ជិតឆ្ងាយទៅតាមលទ្ធភាពដែលខ្លួនមាន ។ សកម្មភាពទាំងនេះកាន់តែធ្វើឱ្យអ្នកគាំទ្រនាងស្រឡាញ់ពេញចិត្តនាងទ្វេដង៕ […]
Read Moreរឿងរ៉ាវដ៏កក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមហាជនមានការ ខឹងសម្បារជាខ្លាំងចំពោះបុរសម្នាក់ជះស្រាបៀរ និងគប់កំប៉ុង លើកញ្ញា ទេព បូព្រឹក្ស ហើយម្នាក់ៗចង់ដឹង ចង់ស្គាល់ ថាមុខបុរសរូបនោះមានមុខមាត់យ៉ាងម៉េច? ហើយមានឈ្មោះអ្វី ទើបបានជាហ៊ានប្រព្រឹត្តអំពើអសីលធម៏បែបនេះ។ ទាក់ទិននឹងបញ្ហានេះ ក៏មានប្រភពអ្នកជិតស្និទ្ធ បុរសរូបនោះ ក៏បានចូលមកខមិនថា បុរសអសីលធម៏រូបនោះមានឈ្មោះថា “Ret Pov”។ បុរសរូបនេះមិនមែនជាកូនប្រុសម្ចាស់ហាងនោះទេ។ ដោយឡែកងាកមើលមកពីកញ្ញា ទេព បូព្រឹក្ស វិញ នាព្រឹកនេះ កញ្ញា បានទៅដាក់ពាក្យបណ្តឹងហើយនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ ដោយកញ្្ា បានដាក់ពាក្យបណ្តឹងទៅលើបុគ្គល៤រូប ទី១ បុរសដែលជះស្រាបៀមកលើរូបនាង ទី២. ម្ចាស់ហាង “សមុទ្រ” ទី៣. អ្នករៀបចំកម្មវិធី និងទី៤. ស្ត្រីម្នាក់ដែលអះអាងថា ជាម្តាយរបស់ជនបង្ក ដែលបានទះកំផ្លៀងអ្នករាំផ្ទាល់ខ្លួននាង ៣ដៃ ដោយទាមទារ សំណង១០មុឺនដុល្លារ ហើយសំណងដែលនាងទទួលបាន នាងនឹងយកទៅបរិច្ចាគឲ្យមន្ទីរពេទ្យគន្ធបុប្ផា និងកុមារកំព្រា ជាដើម។
Read Moreក្រោយពី លោក សុវណ្ណ រិទ្ធី អគ្គនាយកអង្គភាពព័ត៌មាន TVFB បានចុះទៅយកព័ត៌មាន រឿងករណី កញ្ញា ទេព បូព្រឹក្ស ត្រូវបានគេគប់កំប៉ុងស្រាបៀរ ខណៈពេលកំពុងច្រៀង នៅក្នុងភោជនីយដ្ឋានមួយដែលមានឈ្មោះថា (សមុទ្រ)ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១១៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ស្រាប់តែមាន ម្ចាស់គណនីហ្វេសប៊ុកម្នាក់ ឈ្មោះ ហ៊ា ឃុន ដែលជាប៉ូលីស បានធ្វើការបង្ហោះរូបភាព ការ Live របស់លោក សុវណ្ណ រិទ្ធី កាលពីយប់មិញ និងបានសរសេររៀបរាប់ថា៖ “អញខំតាមដានអស់កន្លះម៉ោងអញស្មានតែរឿងធំឬអ្នកនាងទេពបូព្រឹក្សរបួសធ្ងន់ទេតើព្រោះឃើញលោកមហាបណ្ឌិតនេះដៀលប៉ូលីសកប់ៗមាត់ ហើយអ្នកចម្រៀងនោះសុទ្ធតែតង្ហើយរកសម្តេចជួយអន្តរាគមន៏ ល្បល់កាច់គ្រាន់តែគេស្រវឹងជះស្រាដាក់សោះ ហែងផ្អើលបំប៉ោងម្លេះអាឬទ្ធី?? អញស្មានថាមាននរណាងាប់តើ ធម្មតាតារាជាបុគ្គលសារធារណៈវាតែងមានអ្នកស្រលាញ់និងអ្នកស្អប់ហើយហេតុអ្វីហែងជាអ្នកសារពត័មានមួយរូបដែរបែជាភ្លើមិនដឹង ប្រឹងបំប៉ោងករណីជះស្រាទៅជារឿងវាយប្រហា ហែងដៀលសមត្ថកិច្ចសាហាវណាស់ជូនពរហែងជាតិនេះកុំមានរឿងរត់រកប៉ូលីសអោយសោះអោយហែងសុខសប្បាយរហូតទៅ” ។ បន្ទាប់ពីបានឃើញបែបនេះហើយ លោ សុវណ្ណ រិទ្ធី ក៏បានធ្វើការតបទៅវិញថា៖ ” ខ្ចិលនិយាយច្រើន…!!! ខ្ញុំត្រឹមជាអ្នកការសែតតាមចិញ្ចើមផ្លូវ សុំសួរលោកប៉ូលីសម្នាក់នេះបន្តិចបន្តួចចុះ… ?? ឯណាសិទ្ធិនារី? ឯណាលើកកម្ពស់ស្រ្តី? ឯណាទៅពាក្យថាស្ត្រីជាមាតាពិភពលោក? ទាល់តែមានមនុស្សងាប់ទើបប៉ូលីសធ្វើការឬ? បើលោកប៉ូលីសអាងស័ក្តិចង់ល្បីចាំខ្ញុំជួយ…តែសុំចិត្តកុំលុបអ្វីដែលខ្លួនបានបង្ហោះនឹងសុំអោយខ្ញុំលុបណា….!!! […]
Read Moreកំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ស្រាប់តែ Live Video ធ្វើឲ្យមហាជន និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកញ្ញាស្រែកយំខ្លាំងៗតាមរយៈ Live Video នោះ ព្រោះតែកញ្ញាមកចម្រៀងតាមការអញ្ចើញរបស់ភោជនីយដ្ឋានមួយកន្លែង ដែលស្ថិតនៅមន្ទីរពេទ្យកុមារជាតិ ហើយខណៈកំពុងតែស្រែកច្រៀងសុខៗស្រាប់តែ មានគេយកកំប៉ុងស្រាបៀរគប់លើកញ្ញា ធ្វើឲ្យកញ្ញាខ្មាស់គេ និងខឹងសម្បារយ៉ាងខ្លាំង ដោយសារតែទង្វើមើលងាយ និងមិនឲ្យតម្លៃមកលើកញ្ញា។ តាមការបញ្ជាក់របស់កញ្ញានៅក្នុង Live Video នោះបានឲ្យដឹងថា អ្នកដែលយកកំប៉ុងស្រាបៀរគប់មកលើកញ្ញា គឺជាសាច់ញាតិរបស់ម្ចាស់ហាងថែមទៀតផង។ បន្ទាប់ពីគប់មកលើកញ្ញារួច ជននោះបានគេចខ្លួនបាត់តែម្តង។ពេលនេះបញ្ហារបស់កញ្ញា ទេព បូព្រឹក្ស នៅមិនទាន់ដោះស្រាយនៅឡើយទេ៕ ប្រភព៖ KhmerNote
Read Moreក្រុមហ៊ុនចិនបានបោះទុនជាង២០០លានដុល្លារ នៅតំបន់ពិសេសអូរនាង ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អគារពាណិជ្ជកម្ម និងអចលនទ្រព្យ។ ក្នុងកិច្ចការព្រមព្រៀងនោះធ្វើឡើងដោយឧកញ្ញា អុឹង អ៊ុយ តំណាងឲ្យក្រុមហ៊ុន ឆាយ ឆាយ អុិនវេសមែន លីមីធីត និងលោក Ge Chuan Bao តំណាងឲ្យក្រុមហ៊ុន Shanghai Guozhi Group co,. Ltd។ ភាគីចិនបានបញ្ជាក់ថា ការបោះទុនវិនិយោគនេះ គឺផ្តល់ការងារដល់ប្រទេសកម្ពុជា បង្កើនប្រាក់ចំនូលចូលពន្ធដារ ដែលជាប្រាក់ចំណូលរបស់ជាតិយកទៅអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យមានការរីកចម្រើនបន្ថែមទៀត។ ចិនជាប្រទេសវិនិយោគធំបំផុតនៅកម្ពុជា បើគិតមកដល់ឆ្នាំ២០១៨ សន្និធីវិនិយោគរបស់ចិន បានកើនឡើងដល់៥១០០ លានដុល្លាដែលផ្តោតលើវិស័យមួយចំនួន។ ប្រភព៖ AngkorPost
Read Moreហ្វេសប៊ុក៖ នេះបើតាមគណនីហ្វេសប៊ុកមួយដែល មានឈ្មោះថា លាភ លាភ បានបង្ហោះនៅក្នុង បណ្តាញសង្គមថា “ងៃនឹងសុំហែកកេអាប្ដីចរឹកឆ្កែតិចមានមានកូនប្រព្ធនហើយលូចមានសាហាយទៀតប្រន្ធនកូនរកផ្ទះនៅបានវាសុខចិត្តជួលផ្ទះអោយស្រីវានៅ☹️អាសូរតែស្រីល្អទៅស្រីKTVសោះ😏😏😏មានស្រីចេះរករឿងប្រព្ធនអាងខ្លួនមានលុយឡានមានបុណ្យសក័☹️មើលងាយប្រព្ធនណាស់លួងលោមដោះមាសពីប្រព្ធនអស់ដើម្បីផ្គាប់ចិត្ដស្រីក្មេងដល់ដំដាក់ការនេះហើយគឺលែងខ្មាសគេហើយ បើរជ្រុលមានឈ្មាះអាក្រក់ហើយគឺអាក្រក់ចឹងមងទៅទុកយូរ☹️☹️សុំម្នាក់មួយមាត់មកសំរាប់មនុស្សប្រុសបែបនឹង Sher muy mnak tov all fen 😊 #__សប្បាយចិត្តណាស់នៅពេលបានចេញពីរនរក☺️”៕ ប្រភព៖ camnews.asia
Read Moreហ្វេសប៊ុក៖ នេះបើតាមគណនីហ្វេសប៊ុកដែលមាន ឈ្មោះថា Sisa Vonvan បានបង្ហោះនៅក្នុងបណ្តាញ សង្គមហ្វេសប៊ុករបស់ខ្លួនជាមួយនឹងភាពក្តុកក្តួល “ជីវិតមិនទៀង ថ្ងៃនេះជួបថ្ងៃស្អែកព្រាត់ទាំងគ្មានថ្ងៃត្រលប់ ជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះទៀតណាកូន សូមវិញ្ញាណក្ខន្ធកូនស្រីទៅអោយបានសុខ ម៉ាក់លាហើយ”។ ក្នុងនោះបើតាមរយៈខំមិនឆ្លើយឆ្លងគ្នាបាន បង្ហាញថាកូនស្រីរបស់ម្ចាស់គណនីហ្វេសប៊ុកខាង លើបានស្លាប់ ដោយសារតែធ្លាក់ពីលើទោងក្នុង ទីធ្លាសាលា។ ហេតុការណ៍ដល់រន្ធត់មួយនេះបាន កើតឡើងកាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨៕ ប្រភព៖ camnews.asia
Read Moreភ្នំពេញ៖ រថយន្តរបស់ទូរទស្សន៍ហង្សមាស ដឹកសម្ភារៈ ដែលមានស្លាកប៉ាណូសំពីងសំពោងនៅលើរថយន្ត ហើយបើកបរនៅតាមបណ្ដោយផ្លូវលេខ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានទាក់ភ្លើងដាច់ ប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។ ទូរទស្សន៍ហង្សមាស គឺជាទូរទស្សន៍មួយដែលតែងតែរិះគន់ភាពអសកម្មក្នុងសង្គម និងតែងតែផ្សាយរឿងរថយន្តដឹកសំពីងសំពោង ប៉ុន្តែទាល់តែបុគ្គលិករបស់ទូរទស្សន៍ហង្សមាស ដឹកសំពីងសំពោង ធ្វើឲ្យដាច់ខ្សែភ្លើងនៅតាមដងផ្លូវទៅវិញ។ គួរតែអគ្គនាយកទូរទស្សន៍ហង្សមាស នៅពេលប្រជុំជាមួយបុគ្គលិកខ្លួនគួរតែប្រាប់អំពីបញ្ហាដឹកសំពីងសំពោងនេះផង។ រថយន្តដឹកទំនិញសំពីងសំពោងថតផ្សាយគេ តែខ្លួនឯងមិនព្រមផ្សាយផង។ សេចក្តីរាយការណ៍ពីពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដឹកសំពីងសំពោងរបស់ទូរទស្សន៍ហង្សមាស បានទាក់ខ្សែភ្លើងដាច់ចំនួន០៤ខ្សែបណ្ដាលឲ្យរងការប៉ះពាល់ដាច់ភ្លើងផ្ទះប្រជាពលរដ្ឋ។ នៅក្នុងហេតុការណ៍នោះគេក៏ឃើញមានប្រជាពលរដ្ឋចេញមកឃាត់រថយន្តនិងទាក់ទងទៅកាន់ក្រុមអគ្គិសនីដើម្បីមកជួបចរចានិងសម្របសម្រួលដោះស្រាយគ្នា៕
Read Moreនៅប៉ុន្មានម៉ោងមុននេះ មានគណនីហ្វេសប៊ុកមួយ ទូរទស្សន៍ខេត្តរតនគិរី-Ratanakiri TV បានប្រកាសសួររកសាច់ញាតិ ព្រោះមានលោកយាយម្នាក់ គាត់វង្វេងរកកូនមិនឃើញ។ នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់យ៉ាងដូច្នេះថា “លោកយាយម្នាក់គាត់វង្វេងរកកូនមិនឃើញថាកូនគាត់កាត់ដេនៅភ្នំពេញជិះរថយន្តពីរតនគិរីទៅភ្នំពេញដល់ពាក់កណ្តាលផ្លូវគាត់ទារមករតនគិរីវិញ ឥលូវនេះគាត់កំពុងនៅបេនឡានហេងសុខខឿន រតនគិរីបើសាច់ញាតិកូនចៅបានឃើញសូមមកយកគាត់ផង សូមបងប្អូនជួយshareនិងlikeដើម្បីអោយគាត់រកកូនចៅគាត់ឃើញផង គួរអោយអាណិតណាស់ យាយគេយាយយើង ម៉ែគេម៉ែយើង។ ប្រភព៖ ហៀង រ៉ាត់”។
Read Moreរាជធានីភ្នំពេញ៖ បន្ទាប់ពីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (ផេក) មួយចំនួនធ្វើការផ្សព្វផ្សាយរឿងភេសជ្ជៈខារ៉ាបាវធ្វើឱ្យប៉ះពាល់ដល់អ្នកពិសា(ពុលស្លាប់) នាពេលកន្លងមកជាបន្តបន្ទាប់រួចមក ក្រុមហ៊ុនបានប្រកាសថា នឹងចាត់វិធានការក្តៅតាមផ្លូវច្បាប់ បើសិនម្ចាស់ហ្វេសប៊ុកផេកណាមួយនៅតែបន្តផ្សព្វផ្សាយធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន។ លោក ហ៊ុយ សុខា នាយកគ្រប់គ្រងទីផ្សារនៃក្រុមហ៊ុនខារ៉ាបាវ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ថា ខារ៉ាបាវ បានដឹងតាមរយៈផេកហ្វេសប៊ុកមួយចំនួននិយាយអំពីរឿងពុល។ តែយើងអត់ដឹងច្បាស់ ព្រោះម្ចាស់ហ្វេសប៊ុកនោះចេះតែផ្សាយផ្តេសផ្តាសមិនទាន់មានអ្វីជាសំអាងច្បាស់លាស់។ លោកគូសបញ្ជាក់ថា៖ « បើសិនជាផេកហ្វេសប៊ុកណានៅតែផ្សាយរឿងមិនពិត មួលបង្កាច់ដល់ផលិតផលរបស់ក្រុមហ៊ុន នោះក្រុមហ៊ុននឹងចាត់វិធានការទៅតាមផ្លូវច្បាប់តាមរយៈក្រសួងមហាផ្ទៃ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន យើងនឹងកោះហៅគាត់មកដោះស្រាយតាមផ្លូវច្បាប់ ដោយក្រុមហ៊ុននឹងឱ្យគាត់បកស្រាយឱ្យច្បាស់ថា គាត់មានអ្វីសំអាងថាផលិតផលខារ៉ាបាវពុលបែបនេះ ឬបែបនោះ ដូច្នេះគាត់ត្រូវមកដោះស្រាយ បើដោះមិនចេញទេ នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់»។ បើតាមនាយកគ្រប់គ្រងទីផ្សារ កន្លងមក បន្ទាប់ពីក្រុមហ៊ុនបានប្រកាសឃើញថា ហ្វេសប៊ុកផេកមួយចំនួនឈប់ផ្សាយ តែទោះជាយ៉ាងណាក្រុមហ៊ុននៅតែធ្វើការតាមដានបន្តទៀត។ លោកបន្តថា៖ «ខ្ញុំគិតថា ផលិតផលខារ៉ាបាវនេះមិនមានប្រតិកម្ម ឬមានហេតុការណ៍នេះកើតឡើងនោះទេ ក្រុមហ៊ុនបានផ្សាយនៅតាមកញ្ចក់ទូរទស្សន៍ស្ទើរតែគ្រប់ប៉ុស្តិ៍ដោយធានាអះអាងថា រាល់ភេសជ្ជៈខារ៉ាបាវណាដែលមានអក្សរខ្មែរនៅលើកំប៉ុងមិនបានធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋខ្មែរទេ។ ផលិតផលខារ៉ាបាវ គេផលិតមកគេអត់ចង់បំផ្លាញអ្នកណាម្នាក់នោះទេ។ ខារ៉ាបាវ ផ្តល់រង្វាន់តាំងពី៥០លានរៀល ដល់៧០លានរៀល ហើយនៅពេលថ្មីៗក្រុមហ៊ុនបានបង្កើនដល់១០០លានរៀលថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋបានពិសា និងត្រូវរង្វាន់យកថវិកានេះទៅបើកអាជីវកម្ម ឬពង្រីកអាជីវកម្មសម្រាប់ចិញ្ចឹមជីវិតបាន»។ លោកបន្តថា ផលិតផលខារ៉ាបាវនេះ […]
Read More